តុលាការចេញដីកាបញ្ជាឱ្យជនបង្កជិះរថយន្ត Jeep overland ពាក់ស្លាកលេខភ្នំពេញ 2CB-9963 បុកមនុស្សស្លាប់ចូលខ្លួនឱ្យបានមុនថ្ងៃទី០៩ ខែមករា
ភ្នំពេញ៖ តុលាការចេញដីកាបញ្ជាឱ្យជនបង្កជិះរថយន្ត Jeep overland ពាក់ស្លាកលេខភ្នំពេញ 2CB-9963 បុកមនុស្សស្លាប់ចូលខ្លួនឱ្យបានមុនថ្ងៃទី០៩ ខែមករា អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ” ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។
ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន។ ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ ខ្ញុំនឹងជូនព័ត៌មានបន្ថែមតាមក្រោយទៀត។ ” សូមជម្រាបថា រថយន្ត Jeep overland ពាក់ស្លាកលេខភ្នំពេញ 2CB-9963 បេីកបុកជនរងគ្រោះ ជិះម៉ូតូបណ្ដាលអោយស្លាប់នៅ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ ម្ចាស់រថយន្តឈ្មោះ សុខ លីណា ជាប្រពន្ធលោកមេធាវី ព្រហ្ម វិចិត្រសុភា មានទីលំនៅផ្ទះលេខ ៥២ដេ ផ្លូវលេខ ៦៣ ភូមិ ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ចំពោះអ្នកបេីកបររថយន្តបុកគេស្លាប់នេះ ត្រូវបានគេសង្ស័យថាជាកូនប្រុស លោកស្រី សុខ លីណា ព្រោះតាម ឯកសារដែលសមត្ថកិច្ចរកឃើញក្នុងរថយន្ដមានឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ធ្វេីការនៅ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ៕ អរគុណសន្តិភាព