ក្រុមហ៊ុន Tesla បានសុំដោះស្រាយក្រៅប្រព័ន្ធតុលាការទូទាត់សំណងដល់គ្រួសារលោក Wei Lun Huang វិស្វករផ្នែក Software របស់ក្រុមហ៊ុន Apple ដែលបានស្លាប់ដោយរថយន្ត Tesla Model X របស់លោកដែលបើកបរដោយខ្លួនឯង

កាលពីថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន Tesla បានសុំដោះស្រាយក្រៅប្រព័ន្ធតុលាការទូទាត់សំណងដល់គ្រួសារលោក Wei Lun Huang វិស្វករផ្នែក Software របស់ក្រុមហ៊ុន Apple ដែលបានស្លាប់ដោយរថយន្ត Tesla Model X របស់លោកដែលបើកបរដោយខ្លួនឯង ( មិនចាំបាច់មនុស្សបើក ) បានទៅបុករបាំងខណ្ឌទ្រូងផ្លូវនៅក្នុងរដ្ឋកាលីហ្វ័រនី សហរដ្ឋអាមេរិក នាឆ្នាំ២០១៨ ។ គេមិនបានដឹងពីទំហំនៃសំណងនោះទេ ។
នៅខែធ្នូ ២០២៣ ក្រុមហ៊ុន Tesla បានប្រមូលរថយន្តខ្លួនជាង ២លានគ្រឿងដើម្បីធ្វើបច្ចុប្បន្នកម្ម Software ។
ប្រភព-កាសែតបាងកកប៉ុស្ត ១០ មេសា ២០២៤

អត្ថបទដែលជាប់ទាក់ទង