អនុសារណ:នៃការយោគយល់គ្នាចំនួន៦ ដែលគ្របដណ្តប់លើវិស័យអចលនទ្រព្យ
អនុសារណ:នៃការយោគយល់គ្នាចំនួន៦ ដែលគ្របដណ្តប់លើវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុបានចុះហត្ថលេខា ក្នុងពេលដែលសម្តេចធិបតីបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា។
បន្ទាប់ពីវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តជា កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦ ដូចជា ៖
១. អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ
២. អនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ធនាគារ JB Financial Group
៣. អនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ធនាគារ KB Kookmin Bank
៤. អនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ធនាគារ WOORI Bank
៥. អនុស្សរណៈនៃការយោគយល់គ្នារវាងការិយាល័យឥណទានកម្ពុជា និង ការិយាល័យឥណទានកូរ៉េ ព្រមទាំងធនាគារ JB Bank
៦. អនុស្សរណៈនៃការយោគយល់គ្នារវាង Worldbridge Group និង ក្រុមហ៊ុន Daewoo E&C។
ទស្សនកិច្ចរបស់សម្តេចធិបតីនៅកូរ៉េបានក្លាយជាឱកាសមួយសម្រាប់ការប្រឹងប្រែងទាក់ទាញ វិនិយោគកូរ៉េ និង ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ៕