ផ្លូវខ្សែក្រវាត់ក្រុងទី៣ ត្រូវបានប្រសិទ្ធនាមជា «មហាវិថី ស៊ី ជីនពីង»

ភ្នំពេញ ៖ ផ្លូវខ្សែក្រវាត់ក្រុងទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ នៃសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ហើយបន្តទៅកាន់ផ្លូវជាតិលេខ១ នៃឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានប្រសិទ្ធនាមជា «មហាវិថី ស៊ី ជីនពីង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព កាលពីពេលថ្មីៗនេះ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ៕ AKP រូបថត៖ សិរី ឧត្តម

អត្ថបទដែលជាប់ទាក់ទង