ជើងហោះហើរ Korean Air KE197 ដឹកអ្នកដំណើរ ២៨នាក់ ពី Incheon ទៅកាន់ Ulaanbaatar ប្រទេសម៉ុងហ្គោលី បានជួបប្រទះនឹងរឿងស្មានមិនដល់
ប្រទេសកូរ៉េខាងត្បូង ៖ ជើងហោះហើរ Korean Air KE197 ដឹកអ្នកដំណើរ 281 នាក់ ពី Incheon ទៅកាន់ Ulaanbaatar ប្រទេសម៉ុងហ្គោលី បានជួបប្រទះនឹងភាពច្របូកច្របល់យ៉ាងធ្ងន់ធ្ងរនៅរយៈកម្ពស់ 34,100 ហ្វីត (10.4 គីឡូម៉ែត្រ)។
ទីតាំងនៃឧបទ្ទវហេតុនេះ គឺនៅជិតអាកាសយានដ្ឋាន Tianjin ប្រទេសចិន នៅវេលាម៉ោងប្រមាណ ៩ និង៤០នាទីព្រឹក ថ្ងៃទី៤ ឬប្រមាណ ១ម៉ោង ៣០នាទី បន្ទាប់ពីយន្តហោះបានហោះឡើង។ នៅពេលនោះមានព្យុះផ្គររន្ទះ។ ហើយការហោះហើរបានគេចពីព្យុះផ្គររន្ទះ។ យន្តហោះបានជួបប្រទះភាពច្របូកច្របល់ខ្យល់យ៉ាងធ្ងន់ធ្ងរនៅរយៈកម្ពស់ 34,100 ហ្វីត (10.4 គីឡូម៉ែត្រ)។នៅពេលនោះ យន្តហោះបានញ័រយ៉ាងខ្លាំងប្រហែល ១៥ វិនាទី ធ្វើឲ្យអាហាររបស់អ្នកដំណើរខ្ចាត់ខ្ចាយ។ មនុស្សគ្រប់រូបទទួលបានជំនួយដំបូងនៅលើយន្តហោះ។ ហើយពិនិត្យម្តងទៀតនៅពេលយន្តហោះចុះចត នៅអាកាសយានដ្ឋានគោលដៅ Ulaanbaatar ជាសំណាងល្អគ្មាននរណាម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទេ មានតែរោគសញ្ញារបួសតិចតួចមួយចំនួនប៉ុណ្ណោះ៕
ប្រភពព័ត៌មានពីរ៉ាដាហោះហើរ ម៉ាស៊ីនហោះហើរ Airbus A330-323 ឬ A333 (ការចុះឈ្មោះ HL7584) ចម្ងាយហោះហើរ ICN-UBN 2.43 ម៉ោង(ដោយ Hout Songhak)