ឧត្តមនាវីទោ លី ហួត មេបញ្ជាការដឹកនាំមន្ត្រីទីបញ្ជាការជួរមុខ និងមន្ត្រីស្ថាប័នគន្លឹះ ចូលរួមស្ដាប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០ នាទី ឧត្តមនាវីទោ លី ហួត មេបញ្ជាការដឹកនាំមន្ត្រីទីបញ្ជាការជួរមុខ និងមន្ត្រីស្ថាប័នគន្លឹះ ចូលរួមស្ដាប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធី Zoom ។
ដើម្បី : ពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិកា រាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤។
២-សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។
៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។
៤-បញ្ហាផ្សេងៗ ។
នៅសាលប្រជុំវីដេអូខនប្រែន ទីបញ្ជាការជួរមុខកោះព្រាប៕ អរគុណសន្តិភាព











