រូបសំណាកគ្រួសារដំរី ត្រូវបានរដ្ឋបាលខេត្តរៀបចំលើកដាក់នៅទីតាំងខាងត្បូងមាត់នឹងកន្សែង ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរ
ដោយ AKP រតនគិរី ៖ រដ្ឋបាលខេត្តរតនគិរី បានរៀបចំលើករូបសំណាកគ្រួសារដំរី ចំនួន ៣ រួមមាន ដំរីឈ្មោល១ ដំរីញី១ និងកូនដំរី១ នៅទីតាំងខាងត្បូងមាត់បឹងកន្សែង ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៕ អរគុណសន្តិភាព
រូបថត៖ AKP-រតនគិរី





