សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចាកចេញពីខេត្តឃ្យុងសាងប៊ុកដូ និវត្តន៍មកកាន់កម្ពុជាវិញ
នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរចាកចេញពីខេត្តឃ្យុងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ដើម្បីធ្វើដំណើរនិវត្តន៍ឆ្ពោះមកកាន់រាជធានីភ្នំពេញវិញ បន្ទាប់ពីបានស្នាក់នៅបំពេញបេសកកម្មការងារ និងចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥(World Knowledge Forum) នៅទីក្រុងអ៊ីនឆន់ និងអញ្ជើញចូលរួមទទួលសញ្ញាបណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ ខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ រយៈពេល៥ថ្ងៃប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក។
នៅអាកាសយានដ្ឋានអន្តរជាតិថេហ្គូ វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា និងប្រតិភូរួមមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ខេត្តឃ្យុងសាងប៊ុកដូ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េជាច្រើនរូប។ តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងអញ្ជើញនិវត្តន៍ទៅដល់រាជធានីភ្នំពេញ នៅវេលាម៉ោង១១និង៣០នាទី៕ អរគុណសន្តិភាព
អត្ថបទផេកសម្តេច

អត្ថបទផេកសម្តេច




