ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញចូលរួមពិធីសម្ពោធកម្មវិធី “ភូមិហ្វ្រង់កូហ្វូនី” និងពិនិត្យស្តង់ពិព័រណ៍កម្ពុជា
ប៉ារីស៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ នៅក្នុងឱកាសនៃការដង្ហែ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធកម្មវិធី “ភូមិហ្វ្រង់កូហ្វូនី” ដែលជាកម្មវិធីពិព័រណ៍ តាំងបង្ហាញផលិតផលសំខាន់ៗប្រកបដោយសក្តានុពលរបស់ប្រទេសមាជិកចូលរួម នៅមជ្ឈមណ្ឌល Centquatre ក្នុងទីក្រុងប៉ារីស។
នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអញ្ជើញទៅពិនិត្យស្តង់ពិព័រណ៍កម្ពុជា និងបានជួបស្វាគមន៍លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការហ្រ្វង់កូហ្វូនី និងឯកឧត្តម ថានី មហាម៉េត ស័រលីហ៊ិ (Thani MOHAMED SOILIHI) រដ្ឋលេខាធិការទទួលបន្ទុកហ្វ្រង់កូហ្វូនី និងភាពជាដៃគូអន្តរជាតិ របស់ក្រសួងអឺរ៉ុប និងកិច្ចការបរទេសបារាំង៕ អរគុណសន្តិភាព







