Detail Top Banner

មន្រ្តីជំនាញ សាខា ក.ប.ប. ចុះអង្កេតទំនិញនៅតាមផ្សារក្នុងខេត្ត ដកហូតនូវទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២៨.៤៩គីទ្បូក្រាម

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ មន្រ្តីជំនាញ សាខា ក.ប.ប. ខេត្តស្វាយរៀងបានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ ចុះអង្កេតទំនិញនៅផ្សារ កំពុងត្រាច និងផ្សារស្រះ ស្ថិតនៅស្រុករមាសហែក ចំនួន ១២ទីតាំង និងផ្សារអន្តរជាតិបាវិត ក្នុងបាវិតចំនួន ៩ទីតាំង ក្នុងនោះមន្រ្តីជំនាញបានត្រួតពិនិត្យ និងធ្វើតេស្តលើងៀតត្រីប្រា ត្រីត្រសក់ ត្រីសមុទ្រងៀត ចំនួន ៣គំរូ ផ្លែមៀន ទំពាំងបាយជូ និងផ្លែទ្បងកង់ ចំនួន ៣គំរូ ស្ករត្នោត ២គំរូ មឹក បង្គារ និងអយស្ទ័រ ៣គំរូ ដោយរកឃើញថាគ្មានសារធាតុគីមីហាមឃាត់ឡើយ បន្ថែមពីនោះមន្រ្តីជំនាញបានរកឃើញនិងដកហូតនូវទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២៨.៤៩គីទ្បូក្រាម ដោយបានដកហូតដើម្បីកម្ទេចចោលតាមនីតិវិធិ។
ឆ្លៀតក្នុងឱកាសនោះផងដែរ មន្រ្តីជំនាញបានបិទផ្សព្វផ្សាយផ្ទាំងរូបភាព ២៥សន្លឹកជូនអាជីវករទុកជាចំណេះដឹងបន្ថែមផងដែរ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង