សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចមហាបវរធិបតី» លើកទី១
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចមហាបវរធិបតី» លើកទី១ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។
-កីឡាការិនី នៅ ស្រីពៅ ដណ្ដើមបានមេដាយមាស លើវិញ្ញាសាប្រយុទ្ធ(ស្ម័គ្រចិត្ត) ទម្ងន់ ៥៥គីឡូក្រាម ក្រោយយកឈ្នះកីឡាការិនី សុខ ប៊ុនហឿន ដោយស្នៀតចាប់ឃ្លេឲ្យបោះបង់ការប្រកួតត្រឹមទឹកទី១ ។
-កីឡាការិនី ទួន ស្រីពីន ដណ្ដើមបានមេដាយមាស លើវិញ្ញាសាប្រយុទ្ធ(ស្ម័គ្រចិត្ត) ទម្ងន់ ៦០គីឡូក្រាម ក្រោយយកឈ្នះកីឡាការិនី វី ស្រីស្រស់ ដោយពិន្ទុ នៅនាទីបន្ថែម(១នាទី) ។
-កីឡាករ ឈាង សុវណ្ណ ដណ្ដើមបានមេដាយមាស លើវិញ្ញាសាប្រយុទ្ធ(ស្ម័គ្រចិត្ត) ទម្ងន់ ៥០គីឡូក្រាម ក្រោយយកឈ្នះកីឡាករ អោក រិតធានី (បោះបង់ការប្រកួតត្រឹមទឹកទី១) ។
-កីឡាករ ផេង សុបញ្ញា ដណ្ដើមបានមេដាយមាស លើវិញ្ញាសាប្រយុទ្ធ ទម្ងន់ ៦០គីឡូក្រាម ក្រោយយកឈ្នះកីឡាករ អូន ស៊ីនួន (ត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមទឹកទី២) ។
-កីឡាករ ជុន ធួន ដណ្ដើមបានមេដាយមាស លើវិញ្ញាសាប្រយុទ្ធ ទម្ងន់ ៧០គីឡូក្រាម ក្រោយយកឈ្នះកីឡាករ ផាន់ គ្រាន់ ដោយអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួត បន្ទាប់ពី ផាន់ គ្រាន់ វាយខុសលក្ខន្ដិកៈនៃព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ ។
-កីឡាករ ឌិប ង៉ែត ដណ្ដើមបានមេដាយមាស លើវិញ្ញាសាប្រយុទ្ធ ទម្ងន់ ៦៥គីឡូក្រាម ក្រោយយកឈ្នះកីឡាករ ពក សំអេង (បោះបង់ការប្រកួត) ។
-កីឡាករ អេវីរៈ ខាំឈីតភូថង ដណ្ដើមបានមេដាយមាស លើវិញ្ញាសាប្រយុទ្ធ(អាជីព) ទម្ងន់ ៦៥គីឡូក្រាម ក្រោយយកឈ្នះកីឡាករ លឹម សុខលាង (អាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមទឹកទី១) ។
-កីឡាករ ឈឿង ល្វៃ ដណ្ដើមបានមេដាយមាស លើវិញ្ញាសាប្រយុទ្ធ(អាជីព) ទម្ងន់ ៧៥គីឡូក្រាម ក្រោយយកឈ្នះកីឡាករ មាស ម៉ើ (អាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតត្រឹមទឹកទី១) នៃព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ ៕ អរគុណសន្តិភាព