ពិធីប្រណាំងទូករយ:ពេល២ថ្ងៃនៅខេត្តកណ្តាលចំណាត់ថ្នាក់លេខ ១ទូកអុំ បានទៅលើទូកឈ្មោះ រតនៈកុមារតេជោសែនជ័យ ចំណាត់ថ្នាក់លេខ២បានទៅលើទូកឈ្មោះ សារាយតេជោសែន និងចំណាត់ថ្នាក់លេខ៣បានទៅលើទូកឈ្មោះ ស្រីសសុខសែនជ័យ
ខេត្តកណ្តាល៖ ពិធីប្រណាំងទូករយ:ពេល២ថ្ងៃនៅខេត្តកណ្តាលបញ្ចប់ទៅដោយជោគជ័យក្រោមស្នាមញញឹម និងភាពរីករាយរបស់ពលរដ្ឋ ដោយក្នុងនោះទូកចំណាត់ថ្នាក់លេខ១ចែកជា៣ប្រភេទគឺ ទូកខ្នាតអន្តរជាតិ ទូកអុំ និងទូកមួង ។
លទ្ធផលផ្លូវការពីកម្មវិធីប្រណាំងទូកនៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្តាល បានបង្ហាញថា កម្មវិធីរយ:ពេល ២ថ្ងៃគឺថ្ងៃទី ១៧ និង១៨ ខែតុលានេះ ជាលទ្ធផលចំណាត់ថ្នាក់បានចែកចេញជា ៣ប្រភេទទូកដែលមានដូចជា ទូកខ្នាតអន្តរជាតិ ទូកអុំ និងទូកមួង រឺហៅថា ទូកចែវ។ ដោយក្នុងនោះចំណាត់ថ្នាក់លេខ ១សំរាប់ការប្រកួតទូកខ្នាតអន្តរជាតិ គឺបានទៅលើទូកឈ្មោះ កំហែងបារមីតេជោសែនជ័យ មកពីស្រុកកៀនស្វាយ និងចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ មហាព្រហ្ម មកពីក្រុងអរិយក្សត្រ និងលេខ៣បានទៅលើទូកឈ្មោះ ពេជ្រកុមារសែនជ័យ មកពីស្រុកពញាឮ។ ចំណែកចំពោះប្រភេទទូកអុំ គឺចំណាត់ថ្នាក់លេខ១បានទៅលើទូកឈ្មោះ រតនៈកុមារតេជោសែនជ័យ មកពីក្រុងអរិយក្សត្រ ចំណែកចំណាត់ថ្នាក់លេខ២បានទៅលើទូកឈ្មោះ សារាយតេជោសែន មកពីស្រុកខ្សាច់កណ្តាល និងចំណាត់ថ្នាក់លេខ៣បានទៅលើទូកឈ្មោះ ស្រីសសុខសែនជ័យ មកពីស្រុកមុខកំពូល។ ចំពោះប្រភេទទូកមួង រឺទូកចែវ ចំណាត់ថ្នាក់លេខ១បានទៅលើទូកឈ្មោះ ពពករសាត់ មកពីក្រុងអរិយក្សត្រ ចំណាត់ថ្នាក់លេខ២បានទៅលើទូកឈ្មោះ មហាពេជ្ររិទ្ធធីតាសែនជ័យ មកពីស្រុកមុខកំពូល និងចំណាត់ថ្នាក់លេខ៣បានទៅលើទូកឈ្មោះ ជ្រោយមេត្រីតេជោសែនជ័យ ដែលមកពីស្រុកមុខកំពូល៕ អត្ថបទនិងរូបភាពរដ្ឋបាលខេត្ត
អរគុណសន្តិភាព
អរគុណសន្តិភាព









