មេប៉ុស្តិ៍សង្កាត់លេខ៣ ត្រូវបានតំណាងអយ្យការ អមសាលាដំបូងងខេត្តព្រះសីហនុ ចោទពីបទអំពើហឹង្សាដោយមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃច្បាប់ព្រហ្មទណ្ឌ
ក្រុងព្រះសីហនុ ៖ ទីបំផុតមេប៉ុស្តិ៍នគរបាលសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលចាប់វាយខ្នោៈបង្ខាំងធ្វើទារុណកម្ម ពលរដ្ឋឈ្មោះ រ័ត្ន គន្ធី ទីបំផុត មេប៉ុស្តិ៍សង្កាត់លេខ៣ ត្រូវបានតំណាងអយ្យការ អមសាលាដំបូងងខេត្តព្រះសីហនុ ចោទពីបទអំពើហឹង្សាដោយមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃច្បាប់ព្រហ្មទណ្ឌហើយ ដែលអំពើហឹង្សាដោយចេតនា ត្រូវផ្ទន្ទាទោស ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១០ លានរៀល៕ អរគុណសន្តិភាព