Detail Top Banner

ប្រសិនបើក្រុមល្បាតមិនអាចចូលរុករក ឬដោះអន្ទាក់ចេញពីចម្ការអំពៅបានទេ សត្វទន្សោងសត្វព្រៃក្នុងសហគមន៍ការពារព្រៃឈើប្រាំបីមុម នឹងបន្តបាត់បង់ថែមទៀត

ប្រធានសហគមន៍ប្រាំបីមុម បង្ហាញក្ដីបាម្ភថា សត្វព្រៃក្នុងសហគមន៍ការពារព្រៃឈើប្រាំបីមុម នឹងបន្តថយថែមទៀត បើសិនក្រុមល្បាតមិនអាចចូលរុករក ឬដោះអន្ទាក់ចេញពីចម្ការអំពៅបាន។ ជុំវិញកង្វល់នេះ លោក សឿន ឡាយ បានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយ ឬកិច្ចសម្របសម្រួលជាមួយម្ចាស់ចម្ការ ដើម្បីឱ្យពួកគេអាចចូលទៅដោះអន្ទាក់បាន។
ក្រៅពីនោះ លោក ក៏ស្នើឱ្យសាធារណជនចូលរួមផ្ដល់ជំនួយជាសម្ភារៈ និងថវិកា ដើម្បីបន្តលទ្ធភាពដល់ ល្បាតរបស់ប្រជាសហគមន៍។ សហគមន៍ប្រាំបីមុមមានសមាជិក១៤នាក់ ហើយការល្បាតទាំងថ្ងៃ និងយប់នេះ គឺជាការងារស្ម័គ្រចិត្ត មិនមានចំណូលនោះទេ។
សហគមន៍ព្រៃឈើប្រាំបីមុម មានផ្ទៃដី ១ ២២១ហិកតា ស្ថិតឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ នៅឆ្នាំ២០១៧ សហគមន៍ព្រៃឈើប្រាំបីមុម បានកត់ត្រាសត្វទន្សោងប្រមាណ១០០ក្បាល ខណៈ១៣ឆ្នាំមកនេះ ពួកគេប្រទះឃើញងាប់៣១ក្បាល៕ by Thmey Thmey 25 
អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង