លោក Mike Tyson ប្រកួតបាន ​៨​ជុំ ប៉ុន្តែ​ចាញ់​ Jake Paul ដោយ​ការ​សម្រេច​ចិត្ត​ជា​ឯកច្ឆន្ទ

បរទេស ៖ ក្រឡេកមកមើលលោក Mike Tyson បានចូលប្រព័ន្ធផ្សព្វផ្សាយសង្គម លោកក៏បានថ្លែងអំណរគុណដល់មនុស្សគ្រប់គ្នាដែលគាំទ្រគាត់ បន្ទាប់ពីការប្រកួតរបស់គាត់ជាមួយនឹង Jake Paul តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានក្លាយជាអ្នកប្រដាល់អាជីព។ Mike Tyson ​ប្រកួតបាន ​៨​ជុំ ប៉ុន្តែ​ចាញ់​ Jake Paul ដោយ​ការ​សម្រេច​ចិត្ត​ជា​ឯកច្ឆន្ទ។
អ្នកប្រដាល់ពិភពលោក Mike Tyson អាយុ៥៨ឆ្នាំ ដែលខានឡើងរិញប្រកួត១៩ឆ្នាំមកហើយ បានប្រកួតជាថ្មីនៅថ្ងៃនេះ ហើយចាញ់ Jake Paul អាយុ២៧ឆ្នាំ។ គាត់ទទួលបានលុយ២០លានដុល្លារ ហើយអ្នកឈ្នះទទួលបាន៤០លានដុល្លារ។
គេសួរគាត់ថា តើអ្នកចង់បន្សល់មករតកអ្វី?
គាត់សួរបកទៅវិញ៖ «តើអ្នកជឿថា មនុស្សលោកនេះ គោរពមរតកស្នាដៃអ្នក (Legacy) ខ្ពស់ជាងភាពក្រអឺតក្រទមរបស់គេ?»។ (Ego)
ការគោរពពិតប្រាកដរបស់ Jake Paul  គឺទទួលបានតាមរយៈសកម្មភាព មិនមែនត្រឹមតែពាក្យសម្ដីនោះទេ បន្ទាប់ពីការឈ្នះដ៏ធំរបស់ Jake Paul វាជាការបំផុសគំនិតក្នុងការឃើញគាត់បង្ហាញពីការគោរពបំផុតចំពោះលោក Mike Tyson ។ មនុស្សគ្រប់គ្នានៅក្នុងពិភពលោក កំពុងតែយកចិត្តទុកដាក់ក្នុងគ្រាបែបនេះ។ សូមរំលឹកយើងពីអត្ថន័យនៃការគោរពចំពោះអ្នកប្រដាល់អស្ចារ្យដែលបានផ្តួលលោក Mike Tyson គឺជាសកម្មភាពដ៏រស់រវើក ហើយការឃើញ Jake បានទទួលស្គាល់ជាមួយនឹងការកោតសរសើរដ៏ពិតប្រាកដ បាននិយាយយ៉ាងច្រើននៅក្នុងឱកាសនោះផងដែរ។
អនាគត​ដ៏កំពូលនៃកីឡា​​ប្រដាល់​ទម្ងន់ធ្ងន់លើពិភពលោក ត្រូវ​បាន​សាង​ឡើង​នៅ​ពេល​វេលា​បែប​នេះ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង