Detail Top Banner

មន្ទីរសុខាភិបាលខេត្តចេញសេចក្តីបំភ្លឺថា ទីតាំងផ្តល់សេវាឯកជនឈ្មោះ «មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ឥតច្បាប់»

ខេត្តតាកែវ ៖ ទីតាំងបើកធំណាស់ តែមន្ទីរសុខាភិបាលចេញសេចក្តីបំភ្លឺ ស្តីពី មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ថា “ករណីស្លាប់របស់ស្ត្រីឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិទឹកថ្លា ភូមិត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ នៅទីតាំងផ្តល់សេវាសុខាភិបាលឯកជនឥតច្បាប់ ឈ្មោះ សុងហាក់ ម៉ារីណា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤” ។
នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០២៤ ក្រោយកើតហេតុ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនពីរនាក់ប្តីប្រពន្ធ ដែលជាម្ចាស់ មន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ ម៉ារីណា ពាក់ព័ន្ធករណីចាក់ថ្នាំខុសបណ្តាលឲ្យមានមនុស្សស្លាប់។ ករណីម្ចាស់មន្ទីរសម្រាកព្យាបាលនេះ បានចាក់ថ្នាំខុសបច្ចេកទេស បណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះ ណាំ ចន្ធូ អាយុ៤១ឆ្នាំ បានប្រត្តិកម្មថ្នាំស្លាប់ ហើយគ្រូពេទ្យរូបនេះបានដឹកសពជនរងគ្រោះ និងក្មួយស្រីឈ្មោះ ណូន សៀវហ្វាន អាយុ៣ឆ្នាំ ដែលបានមកជាមួយជនរងគ្រោះ ដោយយកទៅផ្លុងចោលចម្ងាយប្រមាណ ៣គីឡូម៉ែត ពីផ្ទះសពជនរងគ្រោះ ស្ថិតនៅភូមិម្រះព្រៅកើត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួននិងសាកសួរម្ចាស់មន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ហៀង សុងហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរពេទ្យ និងឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរពេទ្យបង្អែកស្រុកបាទី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ប្រជាពលរដ្ឋមានចម្ងល់យ៉ាងខ្លាំងចំពោះករណីខាងលើនេះ ចំពោះទីតាំងបើក លើកស្លាកយីហោធំៗ ដែលមន្ទីរសុខាភិបាលខេត្តតាកែវ មើលមិនឃើញថាមានទីតាំងគ្មានច្បាប់ នៅក្នុងទឹកដីរបស់ខ្លួន ព្រមទាំងនៅតែអនុញ្ញាតិឲ្យបើកយ៉ាងរលូនមិនដឹងប៉ុន្មានឆ្នាំមកហើយ រហូតដល់មានមនុស្សបាត់បង់ជីវិតកើតឡើង ទើបចេញសេចក្តីបំភ្លឺថា ” ឥតច្បាប់ ” ។
ដោយហេតុទាំងនេះកើតឡើង អាចបំបាក់ស្មារតីដល់ប្រជាជន ចាកចេញទៅព្យាបាលនៅប្រទេសជិតខាង ដោយនាំទាំងថវិកាចំណាយយ៉ាងច្រើនទៅជាមួយផងដែរ។ សង្ឃឹមលើក្រសួងសុខាភិបាល នឹងពង្រឹងគ្រប់ទីតាំងនៅទូទាំងប្រទេសដែលបានបើកជាទីកន្លែងព្យាបាល និងសង្គ្រោះប្រជាពលរដ្ឋ ត្រូវមានច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវ និងពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចៀសវាងនៅភាពពុករលួយរបស់ថ្នាក់ក្រោមជាតិ ធ្វើឲ្យកិត្តិយសជាតិធ្លាក់ចុះដោយសារតែបុគ្គលមួយចំនួនតូច ព្រោះតែលផលប្រយោជន៍តិចតួច អនុញ្ញាតិឲ្យមនុស្សគ្មានវិជ្ជាជីវៈពិត ទៅធ្វើរឿងដែលខ្លួនមិនអាចធ្វើបាន ថែមទាំងបំផ្លាញសាមីស្ថាប័ន ធ្វើឲ្យឱនភាពដល់ប្រទេសជាតិ។
ទោះបីជាយ៉ាងណា MTV TODAY នៅតែសង្ឃឹមលើការដឹកនាំដ៏ត្រឹមត្រូវរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលតែងតែពង្រឹងជានិច្ចសម្រាប់វិស័យសុខាភិបាល ឲ្យមានគុណភាព សុវត្តិភាព សេវ៉ាល្អដល់ប្រជាជនលើទូទាំងប្រទេស ដែលឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកថា «អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផ្នែកសម្ភព និងរោគស្រ្តី ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសង្រ្គោះអាយុជីវិតមាតា និងទារក»៕ ដោយ បណ្តូល
អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង