កម្មវិធីហិរញ្ញប្បទានបៃតងរបស់ធនាគារពិភពលោក នឹងពន្លឿនបរិវត្តកម្មឧស្សាហកម្មដែលមានប្រសិទ្ធភាពថាមពលនៅកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួបគណៈប្រតិភូធនាគារពិភពលោក ដើម្បីពិភាក្សាអំពីការជំរុញបរិវត្តកម្ម ឧស្សាហកម្មបៃតងនៅកម្ពុជា តាមរយៈកម្មវិធីហិរញ្ញប្បទានប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្ម (IEEFP) ដែលមានគោលដៅគាំទ្រសហគ្រាសឧស្សាហកម្ម ឱ្យទទួលយកការអនុវត្តប្រកបដោយប្រសិទ្ធភាពថាមពល។
នៅក្នុងជំនួបនោះ ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់លើភាពចាំបាច់នៃតុល្យភាពរវាងគោលដៅបរិស្ថាន និងតថភាពសេដ្ឋកិច្ច។ ឯកឧត្តមបានលើកឡើងថា៖ “ឧស្សាហកម្មរបស់កម្ពុជាកំពុងខិតខំអនុលោមតាមលក្ខខណ្ឌតម្រូវកាន់តែខ្ពស់នៃអព្យាក្រឹតភាពកាបូន។ ប៉ុន្តែ បរិវត្តកម្មឧស្សាហកម្មឆ្ពោះទៅរបៀបវារៈបៃតង ក៏ត្រូវតែគិតគូរពីប្រសិទ្ធភាពចំណាយ ដើម្បីធានាបាននូវភាពប្រកួតប្រជែង ខណៈដែលកម្ពុជាកំពុងត្រៀមចាកចេញពីឋានៈក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩”៕
អត្ថបទ និងរូបភាព របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
អរគុណសន្តិភាព
អត្ថបទ និងរូបភាព របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
អរគុណសន្តិភាព









