ពិធីបិទសន្និបាតប្រចាំឆ្នាំ របស់រដ្ឋបាលខេត្តព្រៃវែង
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នេះ ចូលរួមជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង។
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវែង បានប្រព្រឹត្តទៅអស់រយៈពេល ១ថ្ងៃកន្លះ ដែលពិធីបើកក្រោមអធិបតីភាពឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង៕ អរគុណសន្តិភាព























