កិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA) ដើម្បីពង្រឹងសមត្ថភាពរបស់សាលាភូមិន្ទរដ្ឋបាលសម្រាប់ការកែទម្រង់ និងអភិបាលកិច្ចកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ចើញទទួលជួបគណៈប្រតិភូ KOICA ដឹកនាំដោយលោកស្រី ស៊ីន ជុងយ៉ុង នាយិកាស្តីទី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការស្ដីពីការពង្រឹងសមត្ថភាពរបស់សាលាភូមិន្ទរដ្ឋបាលសម្រាប់ការកែទម្រង់ និងអភិបាលកិច្ចកម្ពុជា។
គូសបញ្ជាក់ផងដែរថា ចំពោះកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងសមត្ថភាពស.ភ.រ.នេះ ផ្ដោតលើការងារសំខាន់ៗចំនួន៤ រួមមាន៖
១.ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រការបណ្ដុះបណ្ដាល
២.ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ការជ្រើសរើស និងការបណ្ដុះបណ្ដាល
៣.ការដាក់ឱ្យអនុវត្ត និងការអភិវឌ្ឍការបណ្ដុះបណ្ដាលតាមប្រព័ន្ធព័ត៌មានវិទ្យា
៤.ការអភិវឌ្ឍប្រព័ន្ធ និងមធ្យោបាយបណ្ដុះបណ្ដាលរបស់ស.ភ.រ.៕ អរគុណសន្តិភាព