មហារីកមាត់ស្បូន (Cervical Cancer)
សុខភាព៖ មហារីកមាត់ស្បូនកើតឡើង នៅពេលដែលកោសិកាមាត់ស្បូន រីកដុះដាល មូលហេតុដែលធ្វើអោយរាងកាយយើងមិនអាចគ្រប់គ្រងបានឡើយ។
មហារីកមាត់ស្បូនគឺជាជំងឺដែលកើតញឹកញាប់ បំផុតលំដាប់ទីពីរបន្ទាប់ពីមហារីកដោះ ក្នុងចំណោមស្ត្រី។
ដំណឹងដែលល្អនោះគឺវាអាចចៀសវាងបាន ដោយសារការតាមដានពិនិត្យរកមើលកោសិកា មហារីកមាត់ស្បូននិងការចាក់វ៉ាក់ស៊ាំងការពារវីរុស HPV (Human Papillomavirus) ដែលអាចបង្ករជាជំងឺ មហារីកមាត់ស្បូននៅពេលវាវវិវត្តន៍ ច្រើនឆ្នាំ ជំងឺនេះកាចសាហាវ ហើយឆក់យកជីវិតស្រ្តីអស់ជាច្រើននាក់។
មូលហេតុ :
គេសង្កេត ឃើញថាជំងឺមហារីកស្បូន ដល់ទៅ៩៥ភាគរយមាន ជាប់ពាក់ព័ន្ឋនឹង វត្តមាននៃវីរុស HPV មូលហេតុនៃជំងឺមហារីកមាត់ស្បូន ដែលរីករាលដាល ក្នុងអំឡុងពេលរួមភេទ។ ពពួកវីរុស HPV នេះជាមូលហេតុបង្កអោយមានដំបៅមាត់ស្បូន ដែលឈានទៅរកមហារីក ។
កត្តាដែលប្រឈម និង មហារីកស្បូន :
– រួមភេទនៅអាយុក្មេងពេក
– មានដៃគួររួមភេទច្រើន
– រួមភេទជាមួយអ្នកមានដៃគួរច្រើន
– ការឆាប់មានគភ៌ នៅអាយុវ័យក្មេង
– ការមានកូនច្រើន
– ការជក់បារី
– កង្វះជាតិវីតាមីន រឺ អ័រម៉ូន
– ការប្រើថ្នាំគ្រាប់ពន្យាកំណើត
– ប្រព័ន្ធការពារខ្សោយ
ស្ត្រីដែលមិនបានពិនិត្យមាត់ស្បូន មានហានិភ័យជាងគេបំផុតក្នុងការ កើតជំងឺមហារីកមាត់ស្បូននេះ ដូច្នេះបើសិន ជាអ្នកឈានដល់អាយុ ២១ឆ្នាំ សូមណែនាំអោយអ្នកគួរតែទៅពិនិត្យមាត់ស្បូន ។
ការពិនិត្យមាត់ស្បូននេះត្រូវបន្តធ្វើទៀតរៀងរាល់៣ឆ្នាំម្តងរហូតដល់អ្នកអាយុ៦៥ឆ្នាំ វានឹងក្លាយជាកំហុសឆ្គងដ៏គួរអោយសោកស្តាយមួយ បើសិនជាអ្នកមិនទៅពិនិត្យមាត់ស្បូនដោយសារតែការអៀនខ្មាស់។
ដំណាក់កាល នៃ ជំងឺមហារីកមាត់ស្បូន មានបួនដំណាក់កាល ៖
– ដំណាក់កាលទី១: វាកើតមានតែនៅមាត់ស្បូន និងមិនរាលដាលទៅណាទេ។
– ដំណាក់កាលទី២: វារាលដាលហួសពីមាត់ស្បូន ដល់រន្ឋយោនីផ្នែកខាងលើ និងកោសិកានៅជំវិញមាត់ស្បូន។
– ដំណាក់កាលទី៣: ជម្ងឺមហារីកមាត់ស្បូនបានរាលដាល ដល់រន្ឋយោនីផ្នែកខាងក្រោម រឺជញ្ជាំងអាងត្រកៀក។
– ដំណាក់កាលទី៤: ជម្ងឺមហារីកមាត់ស្បូននេះបានរាលដាលហួសពីអាងត្រកៀកហើយទៅដល់់ផ្លោកនោម និងពោះវៀនធំផ្នែកខាងក្រោម។
រោគសញ្ញា :
ដំណាក់កាលដំបូងនៃមហារីមាត់ស្បូនគ្មានរោគសញ្ញាទេ
បើមានដូចជា៖
– ការហូរឈាមខុសពីធម្មតានៅចន្លោះរដូវ
– ហូរឈាមបន្ទាប់ពីរួមភេទហើយ
– មានការហូរឈាមបន្ទាប់ពីរាំងរដូវ
– មានសារធាតុរាវៗចេញពីផ្លូវភេទស្រ្តីដែលអាច ស្លេក ទឹកពណ៍ផ្កាឈូក ពណ៍ត្នោត ឈាម ឬ មានក្លិនស្អុយ
រោគសញ្ញានៃមហារីកមាត់ស្បូនមានដូចជា៖
– ឈឹខ្នង
– អស់កំលាំង
– មានហូរឈាមច្រើនចេញពីទ្វារមាស
– មានវត្តមានទឹកនោម ឬ លាមកចេញពីទ្វារមាស
– ឈឺជើង
– អត់ឃ្លានបាយ
– ឈឺនៅអាងត្រគាក
– ហើមជើងមួយចំហៀង
– ស្រកគីឡូ
ការព្យាបាលជម្ងឺមហារីកមាត់ស្បូន :
នៅក្នុងដំណាក់កាលត្រៀម កើតមហារីកមាត់ស្បូនទាំងអស់ត្រូវតែទទួលការព្យាបាល។ ប៉ុន្តែមានគ្រូពេទ្យខ្លះ នៅរង់ចាំមើលសិនដោយ ធ្វើការតាមដាន និងពិនិត្យមាត់ស្បូន ការព្យាបាលនៅដំណាក់កាលនេះ ទាក់ទងនឹងការប្រើវិធីម្យ៉ាងដែលភាសា អង់គ្លេសហៅថា colposcopy។
Colposcopy គឺជាការថតមាត់ស្បូន ដោយប្រើមីក្រូស្កុបពិសេសម្យ៉ាង ដើម្បីបើកមាត់ស្បូនរកមើលកោសិកាមិនធម្មតា គេអាចនឹងច្រឹបយកកោសិកា មាត់ស្បូនទៅពិនិត្យរកមើលជំងឺមហាររីក។
Colposcopy គឺជាការថតមាត់ស្បូន ដោយប្រើមីក្រូស្កុបពិសេសម្យ៉ាង ដើម្បីបើកមាត់ស្បូនរកមើលកោសិកាមិនធម្មតា គេអាចនឹងច្រឹបយកកោសិកា មាត់ស្បូនទៅពិនិត្យរកមើលជំងឺមហាររីក។
គេអាចនឹងព្យាបាលដោយ ប្រើកាំរស្មីឡាហ្សែរ ដើម្បីបំផ្លាញកោសិកាដែលមិនធម្មតា ឫវិធីព្យាបាលធ្វើអោយកោសិកា ងាប់ដោយភាពត្រជាក់(វិធីនេះគេហៅថាcryosurgery) ឫក៏កាត់ចោល កោសិកាមិនធម្មតាដោយវិធីម្យ៉ាង ដែលហៅថា diathermy loop excision (DLE)។
គេអាចធ្វើការវះកាត់ដោយវិធីម្យ៉ាងទៀត ក្នុងបំណងកាត់ចោលកោសិកា មាត់ស្បូនច្រើនជាងនេះ វិធីនេះគេហៅថា cone biopsy ដោយមានការ ប្រើថ្នាំសន្លប់ផង។ ការព្យាបាលដ៏ពេញលេញចំពោះជម្ងឺមហារីកមាត់ស្បូន នេះអាស្រ័យទៅលើដំណាក់កាល នីមួយៗនៃជំងឺមហារីក។ ការព្យាបាលអាច ជាការវះកាត់ ឫការប្រើកាំរស្មីឫក៏វិធីទាំងពីរតែម្តង។
ជំងឺមហារីកមាត់ស្បូន ចំនួនពាក់កណ្តាលត្រូវបានគេព្យាបាលដោយកាំរស្មី។
ប៉ុន្តែគេចូលចិត្តធ្វើការព្យាបាល ដោយវះកាត់តែមួយមុខចំពោះ ស្ត្រីដែលមានវ័យក្មេងដោយបារម្ភ អំពីផលប៉ះពាល់ ដែលបណ្តាលមកពីការប្រើកាំរស្មីទៅលើ ពោះវៀន និងមុខងារផ្លូវភេទ។
ប៉ុន្តែគេចូលចិត្តធ្វើការព្យាបាល ដោយវះកាត់តែមួយមុខចំពោះ ស្ត្រីដែលមានវ័យក្មេងដោយបារម្ភ អំពីផលប៉ះពាល់ ដែលបណ្តាលមកពីការប្រើកាំរស្មីទៅលើ ពោះវៀន និងមុខងារផ្លូវភេទ។
របៀបការពារ :
– ចាក់វាក់ស៊ាំង (vaccine)ការពារមហារីកមាត់ស្បូន (Gardasil)
– ប្រើស្រោមអនាម័យ(use condoms)ជួយកាត់បន្ថយកាឆ្លងវីរុស HPV និងជំងឺដែលឆ្លងតាមការរួមភេទ
– ធ្វើ pap smear ដែលចាប់ផ្តើមលើស្រ្តីមានសកម្មភាពរួមភេទ ឬ ស្រ្តីមានអាយុ២០ឆ្នាំ ដែលគ្មានសកម្មភាពរួមភេទ
– បើជក់បារីមានឪកាសខ្ពស់ក្នុងកាកើតមហារីកមាត់ស្បូន៕ អរគុណសន្តិភាព