ឧស្សាហកម្មទេសចរណ៍ បន្ថែមលើគោលដៅកម្សាន្ត ជាជម្រើសតាមបែបធម្មជាតិ ជាអាទិ៍ ភ្នំ ព្រែក និងឆ្នេរ មានសក្តានុពលស្រូបទាញយកចំណូលពីភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុក
ខេត្តកំពត៖ ឧស្សាហកម្មទេសចរណ៍ បន្ថែមលើគោលដៅកម្សាន្ត ជាជម្រើសតាមបែបធម្មជាតិ ជាអាទិ៍ ភ្នំ ព្រែក និងឆ្នេរ ដែលមានខ្យល់អាកាសល្អ និងទេសភាពស្អាតសម្បូរបែបទៅតាមរដូវកាល សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ រដ្ឋបាលខេត្តគួរបន្តយកចិត្តទុកដាក់លើកស្ទួយជាបេក្ខភាពគោលដៅទាក់ទាញទេសចរថ្មី បែបប្រពៃណី នោះគឺសហគមន៍នេសាទ ដែលមានសក្តានុពលស្រូបទាញយកចំណូលពីភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងការវិនិយោគលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលមិនទាមទារឱ្យចំណាយច្រើនដូចជា ចំណតរថយន្ត ផ្លូវចូលសហគមន៍ និងបន្ទប់ទឹកមានអនាម័យ។
ប្រសាសន៍ ឯកឧត្តម សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពត នាថ្ងៃទី២៣ មករា ២០២៥៕ by Gatzette
អរគុណសន្តិភាព