«លើសពីភាពជោគជ័យនៃការបង្ហាញសិល្បៈកម្ពុជានៅលើឆាកអន្តរជាតិ គឺការបង្ហាញពីការសាមគ្គី រួបរួមរបស់ប្រជាជនកម្ពុជា»

ក្បួនដង្ហែ «ឈីងហ្គេ» គីជាក្បួនដង្ហែរធំមួយនៅក្នុងតំបន់អាស៊ី ដែលបាននាំយកភាពចម្រុះនៃសិល្បៈវប្បធម៌ គ្រប់ទម្រង់ ដោយបង្ហាញពីអត្តសញ្ញាណតាមប្រទេសនីមួយៗ។
តាមរយៈសិល្បៈដែលនឹងបង្ហាញនៅក្នុងក្បួនដង្ហែរនេះ កម្ពុជាមិនត្រឹមតែបង្ហាញពីភាពជោគជ័យ និងភាពរីកចម្រើននៃសិល្បៈជាតិនោះទេ ក៏ប៉ុន្តែជាការបង្ហាញការសាមគ្គី ការបណ្ដុះស្មារតីពីអ្នកជំនាន់មុនទៅអ្នកជំនាន់ក្រោយឱ្យស្រលាញ់ និងឱ្យតម្លៃសិល្បៈវប្បធម៌ សម្បូរបែបរបស់កម្ពុជា ជាពិសេសលើកស្ទួយអត្តសញ្ញាណជាតិខ្មែរ។
ការលាយបញ្ចូលគ្នានៃសិល្បៈខ្មែរទាំងរបាំបុរាណ និងរបាំសហសម័យ បានបង្ហាញពីការរួបរួមនៃសិល្បករ សិល្បការិនីជំនាន់មុន និងយុវជនជំនាន់ក្រោយ តាមរយៈការយកចិត្តទុកដាក់បង្ហាត់បង្ហាញ និងផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយបានចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ ដើម្បីលើកទឹកចិត្ត និងជំរុញដល់ការផ្សព្វផ្សាយពីសិល្បៈកម្ពុជាផងដែរ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង