គេច្រើនឃើញមានដុះលូតលាស់នៅក្នុងតំបន់ព្រៃស្រោង ឬព្រៃសំណើមខ្ពស់ជិតតំបន់សមុទ្រ និងតាមតំបន់កោះ
ធ្លក
ឈ្មោះវិទ្យាសាស្ត្រ ៖ Parinari Anamensis Hance
អំបូរ ៖ Chrysobalanaceae
ធ្លកជា ផលព្រឹក្សម្យ៉ាង មានកម្ពស់ជាមធ្យមចន្លោះពី ២០ – ៣០ម ដើមនេះមានសំបកប្រេះៗ និងមានពណ៌ប្រផេះក្រម៉ៅ នៅតាមមែកខ្ចីៗមានរោមតូចៗពណ៌ត្នោតប្រផេះ ។
ដើមធ្លក ច្រើនឃើញមានដុះលូតលាស់នៅក្នុងតំបន់ព្រៃស្រោង ឬព្រៃសំណើមខ្ពស់ជិតតំបន់សមុទ្រ និងតាមតំបន់កោះ ។
ផ្លែធ្លកអាចបរិភោគបាន ភាគច្រើនអ្នករស់នៅតាមទីជនបទចូលចិត្តបរិភោគផ្លែរបស់វាណាស់ ពេលខ្លះយើងក៏អាចឃើញគេលក់ផ្លែរបស់វា នៅតាមផ្សាក្នុងសហគមន៍មូលដ្ឋានផងដែរ រីឯផ្កាធ្លកត្រូវបានគេយកមកប្រើជាធាតុផ្សំក្នុងការផលិតគ្រឿងសម្អាងផងដែរ៕ ប្រភព កម្ពុជាមាតុភូមិខ្ញុំ
អរគុណសន្តិភាព

អរគុណសន្តិភាព



