ករណីអត្តឃាត ដុតខ្លួនឯង បណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅផ្នែករថយន្តសង្រ្គោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ
ភ្នំពេញ៖ កាលពីវេលាម៉ោង០៧ៈ២០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចពហុកីឡដ្ឋានជាតិអូឡាំពិក (ដំបូលបី) សង្កាត់វាលវង់ ខណ្ឌ៧មករា មានបុរសម្នាក់ឈ្មោះ កែវ សុខពៅ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ។
ទីលំនៅបច្ចុប្បន្នៈ ផ្លូវលេខ១៦១ ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ត្រូវបានប្រជាពលរដ្ឋដើរហាត់ប្រាណប្រទះឃើញ បានធ្វើសកម្មភាពដុតខ្លួនឯង ខណៈនោះប្រជាពលរដ្ឋក៏បាននាំគ្នាជួយសង្រ្គោះ និងបានទំនាក់ទំនងសមត្ថកិច្ចហៅរថយន្តពេទ្យដើម្បីសង្រ្គោះ។
បើយោងតាមការបំភ្លឺរបស់ឈ្មោះ កែវ ស្រីតូច ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវជាបងស្រីបុរសនោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ប្អូនប្រុសរបស់គាត់ មានជំងឺផ្លូវចិត្ត និងធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយបានចេញបាត់ពីផ្ទះ២ថ្ងៃកន្លងមកហើយ ។
បច្ចុប្បន្នបុរសនោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
បើតាមការបញ្ជាក់ពីគ្រូពេទ្យឲ្យដឹងថា បុរសខាងលើក៏ធ្លាប់ធ្វើសកម្មភាពដុតខ្លួនឯងម្តងរួចមកហើយ នៅម្តុំវិមានឯករាជ្យ៕ អរគុណសន្តិភាព

បើតាមការបញ្ជាក់ពីគ្រូពេទ្យឲ្យដឹងថា បុរសខាងលើក៏ធ្លាប់ធ្វើសកម្មភាពដុតខ្លួនឯងម្តងរួចមកហើយ នៅម្តុំវិមានឯករាជ្យ៕ អរគុណសន្តិភាព



