វាស់ជាតិអាល់កុលទើបដឹង បើកបរបុកអ្នកបើកបររឺម៉កកង់៣បាត់បង់ជីវិត ធ្វើឫកអត់ដឹងអ្វីទាំងអស់
ភ្នំពេញ៖ យប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៩ៈ៣០នាទី ត្រង់ចំណុច លើផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឲ្យជនរងគ្រោះ ១នាក់ បើកម៉ូតូសណ្តោងរ៉ឺម៉កបានស្លាប់នៅកន្លែងកើតហេតុ ។
ភាគីរថយន្តម៉ាក ស្តារិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BW-9795 អ្នកបើកបរត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួននិងនាំយកមកត្រួតពិនិត្យជាតិអាល់កុលជាលទ្ធផលកម្រិត 0.67mg/l។
បច្ចុប្បន្ន អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចជំនាញឃាត់បញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕ អរគុណសន្តិភាព







