បង្រ្កាប និងកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់ នៅស្រុកគិរីវង់
ខេត្តតាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចម្រុះ មាននគរបាល យោធា និងកងរាជអាវុធហត្ថ ចុះកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់ដែលក្រុមជនខិលខូចលួចដាំខុសច្បាប់នៅតាមជម្រាលភ្នំបាយ៉ង់កោ ស្ថិតនៅឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។
ក្នុងការដឹកនាំកម្លាំងចុះបង្រ្កាប និងកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់នេះ កម្លាំងសមត្ថកិច្ចចម្រុះបានកាប់បំផ្លាញទីតាំងដាំដំណាំកញ្ឆាខុសច្បាប់ចំនួន ៧ទីតាំង ស្មើនឹងជាង៣ពាន់ដើម នៅលើផ្ទៃដីជាងមួយពាន់ម៉ែត្រការ៉េ ព្រមទាំងបានបំផ្លាញអាងទឹកសម្រាប់ស្រោចស្រពដំណាំកញ្ឆាចំនួន៦អាងទឹកទៀត។
នាឱកាសនោះ លោកអភិបាលខេត្តតាកែវក៏បានណែនាំដល់សមត្ថកិច្ច ជាពិសេសសមត្ថកិច្ចនៅមូលដ្ឋានត្រូវតាមដានឃ្លាំមើលឱ្យបានញឹកញាប់ និងបន្តចុះពិនិត្យមើលដល់ទីតាំង ដើម្បីធ្វើយ៉ាងណាបង្រ្កាបឱ្យអស់នូវការលួចដាំដំណាំកញ្ឆាខុសច្បាប់នេះនៅតាមជម្រាលភ្នំបាយ៉ង់កោ៕ អរគុណសន្តិភាព