សមត្ថកិច្ចនគរបាល ក្រុងបាត់ដំបង ៖ក្រុមក្មេងទំនើងផ្សេងទៀតត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់អនុវត្តតាមច្បាប់ដោយគ្មានការលើកលែង

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជ ម្រាប ជូនសាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅសមត្ថកិច្ចនគរបាល ក្រុងបាត់ដំបង បានធ្វើការឃា-ត់ ខ្លួនក្រុមក្មេងទំនើងចំនួន០២ក្រុមដែលបង្កសកម្មភាពដេញវា-យគ្នាទៅ វិញទៅមកនៅចំណុចក្រុមទី០៧ ភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង(ខាងលិចស្ទឹងសង្កែ) មានចំនួន ០៥នាក់ ដោយនាំមកធ្វើការ សាកសួរនៅអធិការដ្ឋាន និងបន្តការនាំខ្លួនពួកគេជាបន្តបន្ទាប់ទៀតក្នុងចំណោមបក្សពួកដែលកំពុងគេចខ្លួនពីការតាមប្រម៉ាញ់របស់សមត្ថកិច្ច។
សូមបញ្ជាក់ជូនថា នាវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមយុវជនចំនួន ០២ក្រុ មបានធ្វើសកម្មភាពបង្កហិ-ង្សាដេញវ-ាយគ្នានៅចំណុចខាងលើ ហើយភ្លាមៗសមត្ថកិច្ចនគរបាលទទួល ព័ត៌មាននេះ និងចេញអន្តរាគមន៍ឃ-ាត់ខ្លួនជាបន្តបន្ទាប់រហូតចំនួន ០៥នាក់និងនៅបក្សពួកផ្សេងទៀត ។
ជាមួយនេះក្នុងនាមលោកឧត្តមសេនីយ៍ទោ ស្នងការសូមរំលឹកដាស់តឿនជាថ្មីម្តងទៀត ចំពោះក្រុមយុវ ជនដែល ធ្លាប់បានធ្វើសកម្មភាពបង្កការអុកឡុករំខាន នៅទីសាធារណៈធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តា ប់ធ្នាប់សង្គមក្នុងមូលដ្ឋាន ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ព្រោះសមត្ថកិច្ចមិនមានការលើកលែង អនុគ្រោះបន្តទៀតនោះទេ បើពួកគេនៅតែបន្តស កម្មភាពបែបនេះ
ដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាននិងសូមបន្តចូលរួមសហការជាមួយ សមត្ថកិច្ចតាមរយៈការផ្តល់នូវព័ត៌មានភ្លាមៗតាមលេខទូរស័ព្ទដែលបានផ្សព្វផ្សាយជូន ជាប់ជាប្រចាំក្នុងផេកហ្វេសប៊ុករបស់ស្នងការដ្ឋាន ដើម្បីសមត្ថកិច្ចចេញអន្តរាគមន៍បង្រ្កាបបានទាន់ពេលវេលា៕ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស
អរគុណសន្តិភាព

Processed with Rookie Cam
អត្ថបទដែលជាប់ទាក់ទង