ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya សមត្ថកិច្ច និងសមាគមឧកញ៉ាកម្ពុជា កោះហៅឲ្យចូលបំភ្លឺនៅថ្ងៃស្អែក ក្រោយមានការផ្សព្វផ្សាយថា លួចសមិទ្ធផលអ្នកដទៃ ដើម្បីយកទៅស្នើសុំគោរមងារឧកញ៉ា

ភ្នំពេញ៖ យោងលិខិតសមាគមឧកញ៉ាកម្ពុជា ឧកញ៉ា ឆេង ស្រីរ័ត្ន ដែលគេស្គាល់ថា ជាអ្នកលក់ឡេអនឡាញ ត្រូវបានអញ្ជើញឱ្យចូលរួមប្រជុំនាថ្ងៃស្អែក គឺនៅម៉ោង ៩ៈ០០នាទីព្រឹក នៅការិយាល័យសមាគមឧកញ៉ា កម្ពុជា (សណ្ឋាគារភ្នំពេញ)។
គោលដៅនៃការប្រជុំនេះ គឺដើម្បីពិភាក្សាលើការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមមួយចំនួន នាពេលកន្លងមក និងពេលថ្មីៗនេះ ដែលធ្វើឱ្យប៉ះពាល់ដល់​កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។
ចំណែកលិខិតកោះហៅរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តម្រូវឱ្យ ចូលមកកាន់ នាយកដ្ឋានប្រឆាំង​បទ​ល្មើសបច្ចេកវិទ្យា នៅអគារ L ជាន់ទី១ នៃក្រសួងមហាផ្ទៃ វេលាម៉ោង០៩ៈ០០នាទីព្រឹកដូចគ្នា(មិនបានបញ្ជាក់អំពីមូលហេតុ នៃការកោះហៅ)។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសមាគមឧកញ៉ាកម្ពុជា បានចេញលិខិតដាច់ដោយឡែកពីគ្នា ដើម្បីកោះហៅ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ឱ្យចូលបំភ្លឺ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្អែកនេះម៉ោងដូចគ្នា៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង