អង្គភាពប្រឆាំងអំពើពុករលួយ បានចេញ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពសុខភាពរបស់ជនជាប់ចោទ ហេ ភឿន ដែលស្ថិតនៅក្នុងពន្ធនាគារ

ខេត្តកំពង់ធំ ៖ អង្គភាពប្រឆាំងអំពើពុករលួយ សូមជូនដំណឹង អំពី ស្ថានភាពសុខភាពរបស់ជនជាប់ចោទ ហេ ធឿន ដែល ឈ្មោះ គង់ កាន Kong Kan TV ឈ្មោះ ហ៊ុយ ឧត្តម Oudom TV អ្នកស្រី ប៉ិច ឆេងអ៊ុម និងអ្នកស្រី សុខ គន្ធា ត្រូវជា ភរិយា និងកូនស្រីរបស់ជនជាប់ចោទ ហេ ធឿន រួមគ្នាផ្សព្វផ្សាយថា៖
ឈ្មោះ ហ៊ុយ ឧត្តម ចោទសួរថា៖ ហើយស្ថានភាពក្នុងគុកយ៉ាងម៉េចដែរអ្នកមីង?
អ្នកស្រី ប៉ិច ឆេងអ៊ុម ភរិយា ហេ ធឿន តបវិញថា៖ ស្ថានភាពក្នុងគុក រាល់ថ្ងៃសុខភាពចោទខ្លាំងហើយ ពី ដែលទៅប្រហែល 60​គីឡូជាង ឥឡូវខ្ញុំថាអស់ហើយ 40គីឡូ ថា! ក្បាលគេឡើងទ្រមែងៗ មិនធម្មតាទេអូន បើសិនតរឿងនេះ នៅយូរបន្តប្រហែលជាមួយខែទៀត ប្តីខ្ញុំនឹងនាំភាពអយុត្តិធម៌ទៅជាមួយហើយ មិនមាន ដំណោះស្រាយអីទេ។
ឥឡូវនេះការពិតបានបង្ហាញថា ជនជាប់ចោទ ហេ គឿន ពេលចូលពន្ធនាគារថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានទម្ងន់ 59.5Kg ហើយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ ហេ ធឿន មានទម្ងន់ 56Kg។ ស្ថានភាពសុខភាព ហេ ធឿន ពេលនេះមានភាពល្អប្រសើរ ជាងពេលទើបមកដល់ពន្ធនាគារ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង