រថយន្តធុនធំពីគ្រឿងបុកគ្នា មនុស្សចំនួនបីនាក់បានបាត់បង់ជីវិត ត្រង់ចំណុចចំណោតយាយម៉ៅពេជ្រនិល
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-7768 បើកបរដោយឈ្មោះ រ៉ុង ធួក ភេទប្រុស អាយុ៤៨ឆ្នាំ(ស្លាប់) រស់នៅភូមិបឹងតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើ ក្នុងទិសដៅបញ្ច្រាសទិសគ្នាបានទៅបុករថយន្តមួយគ្រឿង ម៉ាក ISUZU ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-8332 បើកបរដោយឈ្មោះ ឃីម ស៊ាងហ៊ន់ ភេទប្រុស អាយុ២៦ឆ្នាំ(ស្លាប់) រស់នៅភូមិដំណាក់ស្នួល ឃុំគោគគង់ ស្រុកកញ្ជៀច ខេត្តព្រៃវែង អ្នករួមដំណើរម្នាក់ឈ្មោះ ថុល ចាន់ធា មិនដឹងអាយុ(ស្លាប់) រស់នៅភូមិព្រែកតាព្រហ្ម ឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្ដាល ។
ក្រោយកើតហេតុមន្ត្រីជំនាញបានគាស់យកសពជនរងគ្រោះទាំងបីនាក់ខាងលើប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងទាំងពីរគ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕ អរគុណសន្តិភាព