គ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ស្រាលជាច្រើននាក់ នៅក្នុងហេតុការណ៍រថយន្តក្រុងបុកជញ្ជាំងភ្នំដោយខ្លួនឯង

ខេត្តមណ្ឌលគិរី ៖ រថយន្តក្រុងដឹកមនុស្ស ប្រុសស្រីចំនួន ៤៦នាក់ ត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ពេលកំពុងធ្វើដំណើរចុះចំណោតកែងខ្លាំង។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតក្នុងសង្កាត់រម្យនា ក្រុងសែនមនោរម្យ ។
ក្នុងរថយន្តក្រុងនោះមានអ្នករួមដំណើរសរុបចំនួន៤៦នាក់ (ព្រះសង្ឃ៣អង្គ) របួសធ្ងន់៣នាក់ (ស្រី២ ប្រុស១) និងរបួសស្រាល ១១នាក់ (ស្រី៤ ប្រុស៧) ប្រភពឲ្យដឹងពីលោក ចាន់ ទិត្យ ស្នងការងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា មានរថយន្តក្រុងមួយគ្រឿងពាក់ស្លាកលេខ ៣D-៦៥៨៤ បានធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកនឹងជញ្ជាំងភ្នំតែម្តង។
នៅក្នុងហេតុការណ៍រថយន្តក្រុងបុកជញ្ជាំងភ្នំដោយខ្លួនឯងនោះ មិនមាននរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង