ថ្នាំញៀន ថ្នាំឆ្កួត! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន
ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង១៧និង៤០នាទី កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ុន រតនា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រលាប បានចុះបង្រ្កាបករណីគ្រឿងញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចវាលស្រែ ស្ថិតនៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន៖
១.ឈ្មោះ ជា សុខនីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិសិ្សត រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។(លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន+)
វត្ថុតាងចាប់យកបានរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៤ កញ្ចប់(ទម្ងន់ ៨៩,៧៩ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ)
២.អំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ០២អំពូល
៣.ដែកកេះកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ០១ដើម
៤.ប្រដាប់ចូកថ្នាំញៀនចំនួន ០១
៥.ទូរស័ព្ទចំនួន ០១គ្រឿង ម៉ាកiPhone 11 ពណ៌ខ្មៅ
៦.ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន
៧.ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ ២០២០ ឡេីងសេរីឆ្នាំ២០២២ ស្លាកលេខ 1L-0025 ។
៨.កាបូបពណ៌ផ្កាឈូកសម្រាប់ដាក់គ្រឿងញៀន និងថង់ច្រកចំនួន ០១កាបូប។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការនិតិវិធី៕ អរគុណសន្តិភាព