ពេជ ពិសិដ្ឋ ដែលតាំងខ្លួនជាលោកតា ស៊ីន ស៊ីសាមុត ចាប់ជាតិ ត្រូវបានតំណាងអយ្យការសម្រេចដោះលែងឲ្យមានសេរីភាពវិញហើយ

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៥ លោក ពេជ ពិសិដ្ឋ ត្រូវបានតំណាងអយ្យការសម្រេចដោះលែងឲ្យមានសេរីភាពវិញហើយ។
លោក ពេជ ពិសិដ្ឋ ដែលនៅតាមបណ្តាញសង្គមគេល្បីថាជាលោកតា ស៊ីន ស៊ីសាមុត ចាប់ជាតិនោះ ត្រូវលោក ផែង វណ្ណៈ ប្តឹងពីបទញុះញង់ឲ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ ដោយទាមទារសំណង ៤០០លានរៀល។
ក្រោយដោះលែងឲ្យមានសេរីភាព MTV-TODAY សង្ឃឹមថា ប្អូននឹងមានការថ្លឹងថ្លែង មុនពេលបញ្ចេញមតិតាមបណ្តាញសង្គម
ប្អូនមានសិទ្ធិសេរីភាពបញ្ចេញមតិ សូមកុំបញ្ចេញមតិប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងស្ថាប័នណាមួយ គេនឹងប្រើសិទ្ធិឆ្លើយតបជាមួយប្អូនវិញហើយ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង