មន្ត្រីនគរបាលបានចុះពិនិត្យរដ្ឋបាលតាមបន្ទប់ជួល និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ
ភ្នំពេញ៖ ដើម្បីឲ្យគោលនយោបាយភូមិ-សង្កាត់ កាន់តែមានសុវត្ថិភាព មន្ត្រីនគរបាលបានចុះពិនិត្យរដ្ឋបាលតាមបន្ទប់ជួល និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ
ដោយអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ចុះពិនិត្យរដ្ឋបាលតាមបន្ទប់ជួល និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព (ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន បញ្ហាក្មេងទំនើង) ដល់ប្រជាពលរដ្ឋ៕ អរគុណសន្តិភាព





