ការរំកិលឆ្អឹងកងចង្កេះ បណ្តាលឲ្យមានការឈឺចុកចាប់ និងពិបាកបញ្ជារចលនាជើង និងការបន្ទោបង់
សុខភាព ៖ ការរំកិលឆ្អឹងកងចង្កេះ spondylolisthésie ជាភាពផ្លាស់ទីរបស់ឆ្អឹងខ្នងមួយទៅមុខឬទៅក្រោយលើឆ្អឹងខ្នងបន្ទាប់ បណ្តាលអោយមានការគាបសង្កត់ទៅលើខួរឆ្អឹងកងខ្នង រឺ សរសៃវិញ្ញាណ ដែលបណ្តាលអោយមានការឈឺចុកចាប់ និងពិបាកបញ្ជារចលនាជើង និងការបន្ទោបង់។
ក) រោគសញ្ញា
– ឈឺចង្កេះ
– ឈឺរាលចេញពីចង្កេះទៅជើង
– ចុះខ្សោយនៃសាច់ដុំជើង ឬផ្នែកខាងក្រោម
– ស្ពឹកជើង ដើរមិនបានឆ្ងាយ
– អាចពិបាកក្នុងការបញ្ជារការបន្ទោបង់
ខ) មូលហេតុ
– បាក់បែកឆ្អឹងខ្នងដោយសារការប៉ះទង្គិច
– ការចាស់សឹករិចរិលនៃឆ្អឹងកងចង្កេះ
– ផលវិបាកក្រោយការវះកាត់ឆ្អឹងកងចង្កេះ
គ) ការព្យាបាល
ការព្យាបាលមិនចាំបាច់វះកាត់
– ការអង្គុយឬដេកត្រឹមត្រូវ
– ហាត់ប្រាណសម្រាប់ការរឹងមាំនៃសាច់ដុំចង្កេះ
– ការចាក់ថ្នាំបំបាត់ឈឺ
– ប្រើថ្នាំបំបាត់ការឈឺសាច់ដុំ និងការរលាក
ឃ) ការព្យាបាលដោយវះកាត់
វះកាត់កល់ទ្រនាប់ឆ្អឹងកងចង្កេះ និងចាប់ដែកដើម្បីភ្ជាប់ឆ្អឹងខ្នងឲ្យរឹងមាំវិញ និងដើម្បីបន្ធូរការចង្អៀតសរសៃប្រសាទ
ជំរើសនៃការព្យាបាលដោយការប្រើប្រាស់ថ្នាំ ដោយចលនា រឺ ដោយវិធីវះកាត់គឺអាស្រ័យលើរោគសញ្ញានៃជំងឺ និងការវិវត្តន៍នៃជំងឺ។
ប្រសិនបើបងប្អូនមានបញ្ហា រឺរោគសញ្ញាដូចដែលបានរៀបរាប់ជូនខាងលើ សូមបងប្អូនមកពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញនៃមន្ទីពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការធ្វើរោគវិនិច្ឆ័យ និងវិធីសាស្ត្រនៃការព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕ មន្ទីរពេទ្យកាល់ម៉ែត
អរគុណសន្តិភាព

អរគុណសន្តិភាព



