ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមប្រជុំអន្តរក្រសួងស្តីពីការពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លីនៃខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមប្រជុំអន្តរក្រសួងស្តីពីការពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លីនៃខេត្តកំពង់ឆ្នាំង នាសាលាខេត្តកំពង់ឆ្នាំង ក្រុមការងារថ្នាក់ជាតិ បានឯកភាពនិងសម្រេចយកនីតិវិធីសុរិយោដី ដើម្បីចុះបញ្ជីដីបង្ហើយ និងដោះស្រាយវិវាទទាំងដីរដ្ឋ និងឯកជន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយក្នុងនោះ៖
ទី១. សម្រេចជំរុញការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធបញ្ចប់។
ទី២. ការកំណត់គោលដៅចុះបញ្ជីដីទាំងរដ្ឋនិងឯកជន និងដោះស្រាយបញ្ហាវិវាទនៅតំបន់ដីស្ថានីយដាំឈើម្សៅក្រដាស មានក ករណីការអនុវត្តអនុក្រឹត្យលេខ ១១២ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប តំបន់ការពាររមណីយដ្ឋានបន្ទាយលង្វែក និងក្បាលដីជាប់បណ្តឹងជំទាស់របស់រដ្ឋបាលព្រៃឈើ។
ទី៣. សម្រេចបិទបញ្ចប់ករណីវិវាទទាំង ៤៣ករណី។
សូមគូសបញ្ជាក់ថា យើងរំពឹងថា ខេត្តកំពង់ឆ្នាំងនឹងបញ្ចប់ការចុះបញ្ជីដីធ្លី និងវិវាទជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ៕ អរគុណសន្តិភាព