អគ្គិភ័យកើតឡើងនៅផ្ទះលេខ៧៥E1 ផ្លូវ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង
ភ្នំពេញ៖ នៅវេលាម៉ោង១៤:៥០នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅផ្ទះលេខ៧៥E1 ផ្លូវ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតបន្ទប់ជាន់ទី១ ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ចំនួន ១បន្ទប់ រួមមានម៉ាស៊ីនត្រជាក់ ចំនួន ២គ្រឿង កង្ហារបឺតខ្យល់ ចំនួន ១គ្រឿង កុំព្យូទ័រ ចំនួន ២គ្រឿង កាមេរ៉ា ចំនួន ២គ្រឿង រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។
នៅវេលាម៉ោង១៥ៈ៥០នាទីរសៀល ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៤គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង១៦ម៉ែត្រគូប៕ អរគុណសន្តិភាព









