សិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍”

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារ​សាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាល​សាធារណៈ (គ.វ.រ) អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍” ហ្នឹង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួង ក.ប.ទ. ព្រមទាំង ឯកឧត្តម លោកជំទាវ និងក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ ចូលរួមជាវាគ្មិនចែករំលែកពីនីតិវិធីនៃការត្រួតពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូនៃសន្និសីទ Zoom សរុបប្រមាណ ២៥០​នាក់។
សិក្ខាសាលានេះ រៀបចំឡើងដោយមានកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួងមុខងារសាធារណៈ ក្នុងគោលបំណងផ្សព្វផ្សាយនិងផ្តល់ជូននូវវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ឱ្យបានជ្រាបបន្ថែមនិងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាកាន់តែល្អប្រសើរ៕ by MPT
អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង