អ្នកគាំទ្រជាច្រើនពាន់នាក់នៃគណបក្ស Revival ជាតិនិយមជ្រុលរបស់ប្រទេសប៊ុលហ្គារី បានស្រែកថា “លាលែងពីតំណែង” និង “ឆ្លើយថាទេចំពោះប្រាក់អឺរ៉ូ”
បរទេស៖ អ្នកគាំទ្រជាច្រើនពាន់នាក់នៃគណបក្ស Revival ជាតិនិយមជ្រុលរបស់ប្រទេសប៊ុលហ្គារី បានប៉ះទង្គិចយ៉ាងហិង្សាជាមួយនគរបាល កាលពីថ្ងៃសៅរ៍ (២២ កុម្ភៈ) ខណៈពេលកំពុងព្យាយាមសម្រុកចូលអគារបេសកកម្មសហភាពអឺរ៉ុប អំឡុងពេលតវ៉ាប្រឆាំងនឹងផែនការរបស់ប្រទេសនេះក្នុងការអនុម័តប្រាក់អឺរ៉ូនៅឆ្នាំក្រោយ។
ក្រុមបាតុករស្រែកថា “លាលែងពីតំណែង” និង “ឆ្លើយថាទេចំពោះប្រាក់អឺរ៉ូ” បានគប់ថ្នាំលាបពណ៌ក្រហម ផាវកាំជ្រួច និងគ្រាប់បែកសាំង ដាក់អគារសហភាពអឺរ៉ុប ក្នុងរដ្ឋធានីសូហ្វ៊ីនគរបាលបណ្តេញពួកគេចេញ។
មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីការតវ៉ានេះថា នគរបាលប្រហែល ១០នាក់បានរងរបួសស្រាល ហើយមនុស្សប្រហែល ៦នាក់ត្រូវបានឃុំខ្លួន។ រដ្ឋាភិបាលបានថ្កោលទោសការវាយប្រហារលើអគាររបស់សហភាពអឺរ៉ុប ដោយនិយាយថា ការវាយប្រហារបែបនេះ “មិនអាចទទួលយកបានទេ និងផ្ទុយនឹងគោលការណ៍នីតិរដ្ឋ”។
ការតវ៉ាបានចាប់ផ្តើមនៅពីមុខធនាគារកណ្តាលរបស់ប្រទេសសហភាពអឺរ៉ុបមួយនេះ ដោយក្រុមអ្នកតវ៉ាបានដុតរូបមន្ត្រីជាន់ខ្ពស់ និងប្រធានធនាគារកណ្តាលរបស់អឺរ៉ុប។ អ្នកខ្លះគ្រវីទង់ជាតិប៊ុលហ្គារី សហភាពសូវៀត ឬអាល្លឺម៉ង់ខាងកើត ខណៈអ្នកផ្សេងទៀតកាន់បដាដែលសរសេរថា “យើងមិនចង់បានប្រាក់អឺរ៉ូទេ”៕ by BTV NEWS
អរគុណសន្តិភាព