ឯកឧត្តមបណ្ឌិត សុខ ទូច ៖ ការអូសលៀសគឺ ដូចអ្វីដែលកើតមានក្នុងប្រវត្តិសាស្ត្រ គឺករណីព្រៃឫស្សីបន្ទាយលង្វែកដោយប្រាក់ដួង ហើយលៀសនេះ គឺដោយសារប្រាក់ដុល្លារ

ឯកឧត្តមបណ្ឌិត សុខ ទូច បានសរសេរបង្ហោះតាមបណ្តាញសង្គម យ៉ាងដូចនេះថា ៖
“គេថារាវលៀសរកតែមួយក្រពះ តាមពិតគ្រាន់តែជាការនិយាយដោះសារទេ។ ការនេសាទលៀសនៅបឹងទន្លេសាប មានទិដ្ឋភាពចំនួន ៦គឺ៖
១. គេនេសាទយកទៅសម្រាប់ធ្វើជាចំណីសត្វ
២. គេមិនមែនរាវទេ គេយកម៉ាស៊ីននិងទូក អូសជាទ្រង់ទ្រាយធំ ដើម្បីយកទៅធ្វើជាចំណីត្រី និងកិនធ្វើចំណីសត្វដទៃទៀត
៣. ធ្វើឱ្យបាត់បង់ចំណីអាហារសម្រាប់មនុស្ស
៤. នៅពេលដែលយើងដាច់ពូជ អ្នកជិតខាងនឹងដឹកលៀសមកឱ្យយើងហូប
៥. លៀស និងខ្ចៅនេះជាជីវៈចម្រុះ ដែលមាននៅក្នុងបឹងទន្លេសាប ធ្វើឱ្យមានតុល្យភាពអេកូឡូស៊ី
៦. ការនេសាទបែបបំផ្លាញបែបនេះ តើវាអាចបន្តពូជហើយឆ្លើយតបមកវិញតាមតម្រូវការដែរឬទេ?
ចំណុចទាំងអស់នេះហើយ ក្រោយការសិក្សាស្រាវជ្រាវ រាជបណ្ឌិត្យសភាកម្ពុជាបានផ្ដល់ធាតុចូលទៅដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់និងបង្ក្រាប។
ដូច្នេះ ការអូសលៀសគឺធ្វើឡើងដោយបែបនេះ មិនមែនជាការរាវលៀសជាលក្ខណៈគ្រួសារទេ។ ខ្ញុំថែមទាំងបានបោះលេខឡានដែលដឹកទៅប្រទេសជិតខាងថែមទៀតផង។
បើគ្រាន់តែនេសាទយកមកធ្វើជាចំណីអាហាររបស់មនុស្ស មិនខ្វះលៀសហូបនោះទេ តែបើធ្វើបែបនេះ គឺនឹងរលាយហើយ ដូចអ្វីដែលកើតមានក្នុងប្រវត្តិសាស្ត្រ គឺករណីព្រៃឫស្សីបន្ទាយលង្វែកដោយប្រាក់ដួង ហើយលៀសនេះ គឺដោយសារប្រាក់ដុល្លារ៕” អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង