លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបក្រុមសិល្បករខ្មែរដែលអញ្ជើញមកពីសហរដ្ឋអាមេរិក

ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបក្រុមសិល្បករមកពីសហរដ្ឋអាមេរិកដែលដឹកនាំដោយឯកឧត្តម យស បូវណ្ណៈ ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានសមាគមវប្បធម៌ និងវិចិត្រសិល្បៈខ្មែរ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកនៅទីស្តីការក្រសួង។លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ឯកឧត្តម និងសហការីដែលបានចូលរួមចំណែកលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរនៅក្រៅប្រទេស ជាពិសេសការចូលរួមយ៉ាងសកម្ម ជាមួយសហគមន៍ខ្មែរនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ក្នុងន័យនេះ ដើម្បីជាការលើកទឹកចិត្តដល់កិច្ចខិតខំ ប្រឹងប្រែងយ៉ាងសកម្មរបស់សិល្បករ សិល្បការិនីដែលបានលះបង់ទាំងកម្លាំងកាយចិត្តទាំងពេវេលា និងស្មារតីក្នុងការថែរក្សា និងលើកតម្កើង ផ្សព្វផ្សាយវប្បធម៌ខ្មែរនៅឯក្រៅប្រទេស រាជរដ្ឋាភិបាលបានផ្តល់គ្រឿងឥស្សរយយសជូនដល់
១-ឯកឧត្តម យស បូវណ្ណៈ ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានសមាគម វប្បធម៌និងវិចិត្រសិល្បៈខ្មែរ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក
២-លោកស្រី លី ស៊ីថាវី ប្រធានសិល្បៈវប្បធម៌ខ្មែរ ផ្នែករបាំបុរាណនៅទីក្រុងឡុងប៊ិច
៣-លោក ថោង តារាឆាយា តារាភាពយន្តខ្មែរ
៤-លោកស្រី មាស សុម៉ាលី សិល្បការិនីចម្រៀង
៥-លោកស្រី ព្រួញ ដាវី សិល្បការិនីចម្រៀង
៦-អ្នកនាង ឆោម និមល សិល្បការិនីចម្រៀង
៧-លោកស្រី ផ្លុង រិទ្ធី សិល្បការិនីចម្រៀង៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង