ស្នើឲ្យឈប់ចែករំលែកព័ត៌មានមិនពិត! លេខាធិការដ្ឋាន គ.ស.ព.ស. បញ្ជាក់ថា ការបង្ហោះវីដេអូអំពីការចាប់បង្ខាំងមនុស្សក្នុងទីតាំងអគារកាស៊ីណូដូចក្នុងរូប មិនមែនជាព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជានោះទេ

លេខាធិការដ្ឋាន គ.ស.ព.ស. បញ្ជាក់ថា ការបង្ហោះវីដេអូអំពីការចាប់បង្ខាំងមនុស្សក្នុងទីតាំងអគារកាស៊ីណូដូចក្នុងរូប មិនមែនជាព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែគឺជាករណីដែលបានកើតឡើងនៅក្នុងប្រទេសឡាវ។
គ.ស.ប.ស. បានគូសបញ្ជាក់ថា នេះជាការផ្សាយដោយចេតនាទុច្ចរិតរបស់ក្រុមអគតិ ដែលបំភ្លៃព័ត៌មានដើម្បីបង្កចលាចល អរិភាព បំពុលសង្គម ហើយទម្លាក់កំហុសមកលើអាជ្ញាធរ និងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។
គ.ស.ព.ស. សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ និងស្នើឲ្យឈប់ចែករំលែកព័ត៌មាននេះបន្តទៅទៀត៕ by AKP
អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង