រថយន្តព្រុសភ្នំពេញ 2CA-1626 បេីកបរក្នុងល្បឿនយ៉ាងលឿនបើកបុកម៉ូតូពីក្រោយ ជាប់មនុស្សតាមរថយន្តអូសជាច្រេីនមែត្រប៉ើងធ្លាក់ចុះមកវិញ
ភ្នំពេញ ៖ រថយន្តព្រុសមួយគ្រឿងបើកបុកម៉ូតូពីក្រោយ ជាប់មនុស្សតាមរថយន្តជាច្រេីនមែត្រប៉ើងធ្លាក់ចុះមកវិញ បង្កឲ្យមានការតក់ស្លុតយ៉ាងខ្លាំង និស្សិតប្រុសស្រីចំនួន៣នាក់ បេីករថយន្តព្រូសមួយគ្រឿងស្លាកលេខ ភ្នំពេញ 2CA-1626 បេីកបរក្នុងល្បឿនយ៉ាងលឿន បានបុកពញីក្រោយម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៤ ស្លាកលេខ ភ្នំពេញ 1CG-5202 ពេញទំហឹងខ្ទាតជាច្រេីនម៉ែត្រ មនុស្សជាប់ទេីមុខកញ្ចក់រថយន្តធ្លាក់ចុះមកលេីផ្លូវវិញបោកក្បាលស្លាប់ក្នុងថ្លុកឈាម ដែលមានទីតាំងកេីតហេតុនៅលេីផ្លូវបុរីអង្គរ សង្កាត់ច្រាំចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង១.៣០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥៕ អរគុណសន្តិភាព







