ដាយត្រីមានចំនួន ១០ទីតាំង ស្ថិតនៅភូមិសាស្រ្តខណ្ឌឫស្សីកែវ នាយករងរដ្ឋបាលខណ្ឌ តំណាងលោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌបានដាក់ឱសានុវាទឲ្យរុះរើ និងចល័តយ៉ាងយូរត្រឹមថ្ងៃផុតកំណត់ឱ្យធ្វើអាជីវកម្មដាយត្រីដែលត្រូវជាថ្ងៃទី៣០ ខែមីនាខាងមុខ
ភ្នំពេញ៖ យោងតាមប្រសាសន៍ដឹកនាំរបស់លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៥នេះ លោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវបានដឹកនាំមន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ មន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ នាយសង្កាត់រដ្ឋបាលជល់ផលច្រាំងចំរេះ សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ស្វាយប៉ាក់ ចុះត្រួតពិនិត្យ ដាយត្រីដែរមាននៅក្នុងភូមិសាស្រ្តខណ្ឌឬស្សីកែវ ដោយដាយត្រីសរុបចំនួន ១៣ទីតាំង ដែរមានច្បាប់អនុញ្ញាត ក្នុងការចុះពិនិត្យជាក់ស្ដែងឃេីញថា មានដាយត្រីមានចំនួន ១០ទីតាំងប៉ុណ្ណោះ ស្ថិតនៅភូមិសាស្រ្ត ខណ្ឌឫស្សីកែវ។
ក្រុមការងារបានណែនាំ ៖
⁃ ឲ្យម្ចាស់ដាយត្រីរុះរើ និងចល័តយ៉ាងយូរត្រឹមថ្ងៃផុតកំណត់ឱ្យធ្វើអាជីវកម្មដាយត្រីដែលត្រូវជាថ្ងៃទី៣០ ខែមិនា ឆ្នាំ ២០២៥
⁃ ប្រសិនបើម្ចាស់ដាយត្រីមិនសហការមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌឫស្សីកែវ និងអនុវត្តវិធានការរដ្ឋបាល និងមិនទទួលខុសត្រូវចំពោះការខូចខាតឬបាត់បង់ផលប្រយោជន៍អ្វីឡើយ៕ អរគុណសន្តិភាព

















