“សំដីជាអាវុធ” ប្រសិនបើមិនបានឃាត់ខ្លួនទាន់សភាពការណ៍ មិនដឹងថា មានទុក្ខសោកម្តេចខ្លះ
ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ខឹងនឹងគេរករឿងខ្លួនផង ក៏រើសបានកាំភ្លើងAK មួយដើមនៅក្រោមស្ពានក្រពើហារ ក៏កាន់បំណងដើរទៅបាញ់គេ តែមកតាមផ្លូវក៏៏ប្រទះនឹងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅកំពុងល្បាតភូមិសាស្ត្រ ក៏ចាប់ឃាត់ខ្លួនបានភ្លាមៗ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីយប់ឈានចូលថ្ងៃទី០៩ មេសា ឆ្នាំ២០២៥ នៅចំណុចបឹងជំនីកភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីយប់ឈានចូលថ្ងៃទី០៩ មេសា ឆ្នាំ២០២៥ នៅចំណុចបឹងជំនីកភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាមខ្មៅបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះលុយ សុស ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅផ្ទះលេខ៤៥៣ ភូមិក្រពើហាកើត សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរមិនពិតប្រាកដ ដកហូតបាន អាវុធម៉ាកAK កាត់ស្វាយ០១ដើម បង់គ្រាប់០១ គ្រាប់កាំភ្លើងចំនួន១៨គ្រាប់ កាបូបលុយពណ៌ខ្មៅ១ ក្រណាត់យ័ន្តពណ៌ក្រហម១ ចង្កូមជ្រូក១ និងខ្សែដៃអង្កាំជ័រ១ខ្សែ។
លោកបានបន្តដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចក្រុងតាខ្មៅ បានចេញល្បាតតាមភូមិសាស្ត្ររបស់ខ្លួន មកដល់ចំណុចបឹងជំនីក ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏៏បានជួបជាមួយ ជនសង្ស័យកំពុងដើរតាមផ្លូវមានកាន់កាំភ្លើងAK នៅនិងដៃគោលបំណងយកទៅបាញ់ អ្នកដែលមានជម្លោះជាមួយនិងខ្លួន តែមិនទាន់បានទៅដល់ផង ក៏ត្រូវនគរបាលក្រុងតាខ្មៅធ្វើការចាប់ឃាត់ខ្លួនតែម្តង ។
នៅចំពោះមុខនគរបាលជនសង្ស័យបានឆ្លើយសារភាពថា កាំភ្លើងម៉ាកAKមួយដើមនេះ ពិតជារបស់ខ្លួនបានរើសបាននៅក្រោមស្ពានក្រពើហាភូមិក្រពើហាសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយបំណងយកទៅបាញ់ពួកនាក់រករឿងខ្លួនប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំនគរបាលជំនាញក្រុងតាខ្មៅ កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ អរគុណសន្តិភាព



