បឋម អំពើហិង្សាបង្ករបួសស្នាម នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចឃាត់ខ្លួន៥នាក់
ភ្នំពេញ ៖ ករណីប្រព្រឹត្តិអំពើហិង្សាបង្ករបួសស្នាម(វាយគ្នាទៅវិញទៅមក) នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គម សមត្ថកិច្ចឃាត់ខ្លួន០៥នាក់ហើយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២០.៣០នាទីយប់នេះ ចំណុចផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងពោធិ៏ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ករណីនេះកើតឡើង និងបង្កឡើងដោយភាគីចំនួន ២ក្រុម មធ្យោបាយថ្មើរជើង។
ភាគី (ក)
១. ឈ្មោះ ឈឿន វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីសែង មានទីលំនៅបច្ចុប្បន្នបន្ទប់ជួល ស្ថិតភូមិកើតហេតុខាងលើ ។
២. ឈ្មោះ ចាប សុខា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីសែង មានទីលំនៅបច្ចុប្បន្នបន្ទប់ជួល (ស្នាមរបួសបែកក្បាល ដេរចំនួន ៥ថ្នេរ)
៣. ឈ្មោះ អ៊ូច ចំរើន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីសែង មានទីលំនៅបច្ចុប្បន្នបន្ទប់ជួល ។
៤. ឈ្មោះ ដា សុខគុណ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករមានទីលំនៅបច្ចុប្បន្នបន្ទប់ជួល ។
-ភាគី (ខ)
១. ឈ្មោះ ស្វាយ បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នបន្ទប់ជួល ។
មូលហេតុផឹកស្រាចាក់ធុងបាស់រាំប៉ាតម្សៅប៉ះគ្នា ក៏បង្កជាអំពើហិង្សាតែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងធ្វើការ សាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ៕ អរគុណសន្តិភាព






