ក្មេងទំនើងពីរនាក់ កាន់កាំបិតផ្គាក់ ជិះម៉ូតូដើរលេងទុកការពារខ្លួន ត្រូវសមត្ថកិច្ចរៀបចំំបញ្ជូនទៅតុលាការក្នុងករណីមិនរាងចាល
ក្រុងបាវិត ៖ ករណីមិនរាងចាល កាលពីវេលាម៉ោង០២ៈ៤០នាទីយប់ ឈានចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចក្រុងបាវិត ទទួលបានព័ត៌មានមកថា នៅចំនុចមណ្ឌលកំសាន្តបីអេស ស្ថិតភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត មានក្មេងទំនើង២នាក់ ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយកាំបិតផ្គាក់មួយដើម ជិះចូលបរិវេណមណ្ឌលកំសាន្ត។
ក្រោយពីទទួលបានព័ត៍មានភ្លាម កម្លាំងប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលក្រុងបាវិត បានចុះដល់កន្លែងកើតហេតុ និងធ្វើការនាំខ្លួនក្មេងទំនើងទាំងនោះ រួមនិងវត្ថុតាងជាក់ស្តែងមកអធិការដ្ឋាននគរបាលក្រុង ក្មេងទំនើងទាំងពីរមានឈ្មោះ យ៉ាន់ ទិត្យ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ធ្លាប់មានកិច្ចសន្យាអប់រំម្ដង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ ពាក់ព័ន្ធករណីបង្ហោះម៉ូតូ និងឈ្មោះ មាស សំថេរ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ធ្លាប់មានកិច្ចសន្យាអប់រំម្ដង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃគគីរ ស្រុកចន្ទ្រា ពាក់ព័ន្ធករណីបង្ហោះម៉ូតូ ។ វត្ថុតាងដកហូតបានរួមមាន -កាំបិតផ្គាក់ចំនួនមួយដើម ម៉ូតូមួយគ្រឿងម៉ាក Winner ពណ៌ខ្មៅ គ្មានស្លាកលេខ(មធ្យោបាយធ្វើសកម្មភាព) ។

នៅចំពោះមុខសមត្ថកិច្ចក្រុងបាវិត ជនសង្ស័យទាំងពីរនាក់បានឆ្លើយថា ខ្លួនកាន់កាំបិតផ្គាក់នេះ គឺពួកខ្លួនជិះម៉ូតូដើរលេងនិងទុកការពារខ្លួន។ លោកអធិការក៏បានសុំគោលការ ពីលោកឧត្តមសេនីយ៍ទោស្នងការ និងសុំយោបល់ពីឯកឧត្តមព្រះរាជអាជ្ញា ធ្វើការឃាត់ខ្លួនក្មេងទំនើងទាំងពីរនាក់ នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីក៏សាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ប្រភព អធិការដ្ឋាននគរបាលក្រុងបាវិត លេខទូរស័ព្ទប្រចាំការ
0977780086
អរគុណសន្តិភាព

អរគុណសន្តិភាព