ការិយាល័យ​ភ័ស្តុភារ​ ​កងពល​តូច​ដឹក​ជញ្ជូន​លេខ​៩០​ កងទ័ព​ជើង​គោក​ ​ប្រមូល​ផល​ដំណាំ​ផ្គត់ផ្គង់​ដល់​ផ្ទះ​បាយ​របស់​អង្គភាព​

ខេត្ត​កំពង់​ស្ពឺ​ ៖​ ដោយ​មាន​ការ​ណែនាំ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ ឈរ​ សុខ​ នាយសេនាធិការរងកងទ័ពជេីងគោក​ មេបញ្ជាការ​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ​៩០​ គ្រប់​បណ្ដា​អង្គភាព​ទាំងអស់​ចំណុះ​ឲ្យ​កងពល​ ត្រូវ​មាន​ការ​យក​ចិត្ត​ទុកដាក់​បង្កើន​ស្មារតី​លេី​ការ​ងារ​បង្ករ​បង្កើន​ផល​ក្រៅពី​ការ​ងារ​ស្នូល​ ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២៥​នេះ​ លោកអនុសេនីយ៍ឯក​ តន់​ លីណា​ នាយរង​ការិយាល័យ​​ភស្តុភារ​របស់​កងពល​ បានកំពុង​ប្រមូល​ផល​ដំណាំ​ដេីម្បី​ឧបត្ថម្ភ​បន្ថែម​ដល់​ផ្ទះ​បាយ​អង្គភាព​។
លោកអនុសេនីយ៍ឯក​ តន់​ លីណា​ បានដឹក​នាំ​កម្លាំង​ក្រោម​ការ​គ្រប់គ្រង​អនុវត្តន៍​តាម​ប្រសាសន៍​ដ៏​មាន​តម្លៃ​របស់​ ឯកឧត្ដម​មេបញ្ជាការ​កង​ពល​បញ្ជាក់​ថា​ ៖​ កង​កម្លាំង​នៃ​កងយោធពលខេមរភូមិន្ទ​មួយរូប​គឺជា​ប្រជាជន​មួយ​រូបជា​កសិករ​មួយ​រូប​ត្រូវ​មាន​ភាព​ឧស្សាហ៍​ព្យាយាម​នូវ​ការ​ងារ​ដាំដុះ​ដេីម្បី​លេីក​កម្ពស់​ជីវភាព​ប្រចាំ​ថ្ងៃ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​។
​ ការិយាល័យ​ភ័ស្តុភារ​បាន​អនុវត្ត​ន៍តាម​ប្រសាសន៍​ណែនាំរបស់​ឯកឧត្ដម​មេបញ្ជាការ​កងពល​ដោយភាព​ទទួល​ខុសត្រូវ​ ក្នុង​តួនាទី​និង​ភារកិច្ច​របស់​កងកម្លាំង​នៃ​កងយោធពលខេមរភូមិន្ទ​ដេីម្បី​ធានា​បន្ថែម​ដល់ការហូបចុកនៅ​ក្នុង​អង្គភាព​៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង