បង្ក្រាបអ្នកជួញដូរគ្រឿងញៀនពីរកណីនិងឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនមួយករណី
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀនចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនចំនួនពីរករណីរួមមាន៖
ករណីទីំមួយ នៅចំណុចផ្ទះមួយកន្លែងស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមមាន៖
១-ឈ្មោះ ធួន ធារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២-ឈ្មោះ ធួន ធេង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២-ឈ្មោះ ធួន ធេង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៣-ឈ្មោះ ហេង ប៊ុនថន (ហៅខ្មៅ) ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដបច្ចុប្បន្នភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យ សារធាតុញៀនចំនួន៥២កញ្ចប់ទូរសព្ទដៃចំនួន៤គ្រឿង និងម៉ូតូមួយគ្រឿង ។
ករណីទីពីរ៖ នៅចំណុចផ្ទះមួយកន្លែងស្ថិតភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់រួមមាន៖
១-ឈ្មោះ លឹម មករា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២-ឈ្មោះ សូត្រ នីន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
២-ឈ្មោះ សូត្រ នីន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៣កញ្ចប និងទូរសព្ទដៃចំនួន ២គ្រឿង។
ចំពោះជនសង្ស័យទាំង៥នាក់ត្រូវបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
ចំណែកអ្នកប្រើប្រាស់គ្រឿងញៀន នៅចំណុចក្បែរផ្លូវរថភ្លើងស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន២នាក់ផ្សេងទៀតមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ អ៊ូ ឆាយម៉េង ភេទប្រុស ឆ្នាំកំណើត១៩៨៨ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ននៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២-ឈ្មោះ និល ស្រីតូច ភេទស្រី ឆ្នាំកំណើត១៩៨៦ មុខរបរ ទិញអេតចាយ បច្ចុប្បន្ននៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បច្ចុប្បន្នជនប្រើប្រាស់គ្រឿងញៀនត្រូវបានសមត្ថកិច្ចបញ្ជូនទៅមណ្ឌលកែរប្រែស្រុកស្ទឹងហាវ៕ អរគុណសន្តិភាព






