សម្តេចអគ្គមហាសេនាបតីតេជោ ៖ សិទ្ធិរស់រានមានជីវិតត្រូវតែមានមុនគេ បើស្លាប់ទៅហើយសូមកុំនិយាយពីសិទ្ធិផ្សេងទៀតធ្វើអ្វី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖ ខ្ញុំសូមអរគុណចំពោះបងប្អូនក៏ដូចជាជំនួយការខ្ញុំដែលបានរកឃើញកុមារី ស៊ុន ស្រីតី អាយុ៤ឆ្នាំ។
ខ្ញុំនឹងទទួលឪពុកម្តាយនិងកូនៗទាំងអស់នៅព្រឹកថ្ងៃអាទិត្យទី២៧ មេសា ឆ្នាំ២០២៥នៅផ្ទះរបស់ខ្ញុំ។
ពេលនោះខ្ញុំនឹងពិភាក្សាអំពីការរៀបចំ គ្រួសារមួយនេះដែលមានទាំងចៅ ស៊ុន ស្រីតី គួរឲ្យអាណិតស្រឡាញ់ផងដែរ។
ខ្ញុំសូមអរគុណចំពោះបងប្អូនដែលចូលមកខមិន(comment)លើកពីសិទ្ធិ កុមារតែខ្ញុំសូមអង្វរករសូមកុំទៅលឿនហួសពីសិទ្ធិរស់រានមានជីវិតដែលវាផ្តើមចេញពីក្រពះនិងសូមកុំប្រញាប់ វិនិច្ឆ័យមុនពេលយើងដឹងរឿងពិតដែលវាជាការវាយប្រហារលើឪពុកម្តាយចៅស្រីដ៏កំសត់នេះថែមទៀត។
ខ្ញុំនៅចាំបានថាកាលខ្ញុំនៅមានអាយុ៥ឬ៦ឆ្នាំខ្ញុំក៏ធ្លាប់ចុះទឹករកខ្យង ចាប់ត្រី ចាប់ក្តាមឲ្យម៉ែស្លទទួលទានដែរនោះ វាលំបាកជាងចៅលក់ផ្កាទៅទៀត។
រឿងបែបនេះមិនអាចនិយាយថាពលកម្មកុមារ សិទ្ធិកុមារដោយបំភ្លេចចោលសិទ្ធិមានចំណីអាហារបានទេ ព្រោះគ្មានជម្រើសព្រោះពុកនិងបងៗ មិននៅផ្ទះម៉ែខ្លាចឈ្លើងមិនហ៊ានចុះទឹកចំណែកប្អូនស្រីៗនៅតូចៗមិនចេះហែលទឹកតម្រូវឲ្យខ្ញុំត្រូវធ្វើដើម្បីក្រពះទាំងម្តាយនិងកូន៤នាក់។
សិទ្ធិរស់រានមានជីវិតត្រូវតែមានមុនគេ បើស្លាប់ទៅហើយសូមកុំនិយាយពីសិទ្ធិផ្សេងទៀតធ្វើអ្វី៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង